រៀបការ ៨ ឆ្នាំហើយ ស្រាប់អ្នកនាង គង់ សុជាតិ ពោលពាក្យប៉ុន្មានម៉ាត់នេះជូនពរប្តីថ្ងៃខួបកំណើត យ៉ាងផ្អែមល្ហែម

ពីមួយថ្ងៃទៅមួយថ្ងៃ គេកត់សម្គាល់ឃើញប្ដីប្រពន្ធអ្នកសិល្បៈដ៏ល្បីល្បាញ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ កាន់តែបង្ហាញសេចក្ដីសុខក្នុងជីវិតឯកជនរបស់ខ្លួនឱ្យសាធារណជនបានឃើញសឹងតែមិនសូវសល់ថ្ងៃឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលប្រិយមិត្តភាគច្រើនបានដឹងឮរួចស្រេចហើយថា លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ មានគម្លាតអាយុខុសគ្នាក៏ពិតមែន ប៉ុន្ដែក្ដីស្នេហ៍ និង ភាពផ្អែមល្ហែមរវាងប្ដីប្រពន្ធអ្នកទាំងពីរ ដែលបានបង្ហាញនៅលើបណ្ដាញសង្គមកន្លងមក តែងធ្វើឱ្យមហាជនច្រណែនជារឿយៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉្យាងវិញទៀត ទោះបីជាកាលកន្លងទៅស្វាមីភរិយាអ្នកសិល្បៈរូបនេះធ្លាប់មានរឿងរ៉ាវយល់ច្រឡំបន្តិចបន្តួចមែន តែស្នេហាហាក់នៅផ្អែមល្អិតល្មួតប្រៀបដូចស្ករតាំងម៉ែអ៊ីចឹងដែរ ។ តួយ៉ាងថ្មីៗនេះ ក្នុងថ្ងៃខួបកំណើតលោក ជា វិបុល ពិធីការិនីអ្នកនាង គង់ សុជាតិ ជាប្រពន្ធ ក៏បានរៀបចំ Surprise ស្វាមីយ៉ាងពិសេសផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ តារាស្រី គង់ សុជាតិ ក៏បានបង្ហោះសារយ៉ាងផ្អែមជូនទៅកាន់ស្វាមីវ័យក្មេងរបស់ខ្លួនថា «អណ្តាត និង ធ្មេញ ត្រូវតែប៉ះគ្នាជារៀងរាល់ថ្ងៃ តែបងនៅតែធ្វើឱ្យធ្មេញម្នាក់នេះញញឹមបានជារឿងរាល់ថ្ងៃ Happy Birthday to you my dear husband ជូនពរបងឱ្យបងមានសុខភាពល្អ ហើយជោគជ័យគ្រប់ការងារ និង ជាមនុស្សល្អរបស់អូន និង ក្រុមគ្រួសារជារឿងរហូត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញសារដ៏មានអត្ថន័យពីគ្រួសារដ៏មានសុខសុភមង្គលគូនេះមក ក្នុងនោះគេក៏ឃើញមានបងប្អូនអ្នកគាំទ្រចូលទៅបញ្ចេញមតិអួតសរសើរ និង ជូនពរទៅលោក ជា វិបុល គ្រប់ៗគ្នា ៕ ប្រភព៖ popular

Related posts

Leave a Comment