នៅចាំគាត់បានទេ? អ្នកស្រី សូ សាវឿន អតីតតារាចម្រៀងល្បី ពេលនេះកំពុងរស់នៅយ៉ាងសាមញ្ញ!

បើនិយាយតារាចម្រៀងផ្នែកនារីកាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០-៧០ ពោលតាំងពីសម័យសង្គមរាស្រ្តនិយមមកនោះ ច្បាស់ណាស់នឹងគិតមុនគេទៅដល់អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន ជាដើម ដែលជារាជិនីសំឡេងប្រចាំប្រទេសកម្ពុជា ។ យ៉ាងណាមិញ សម្រាប់អ្នកស្រី សូ សាវឿន ក៏ស្ថិតក្នុងចំណោមនោះដែរ ដែលអ្នកស្រីបានមានភាពល្បីល្បាញខ្លាំងមិនចាញ់អ្នកចម្រៀងល្បីទាំង ២ រូបនេះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើពេលនេះអ្នកស្រី សូ សាវឿន ដែលល្បីល្បាញបំផុតក្នុងទសវត្សរ៍ ៦០-៧០ ទៅដល់ណាហើយ ? ពិតណាស់អ្នកស្រី សូ សាវឿន គឺជាតារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០ ដែលមានទឹកដមសំឡេងស្រួយស្រេះ លួងលោម រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងពិភពសិល្បៈជំនាន់នោះ ។ បទល្បីៗរបស់អ្នកមានដូចជា «ស្ទឹងសែនប៉ារីស» «កំពុងហ្លួងដួងចិត្ត» «អ្នកបម្រើតាមយន្តហោះ» «សូរីយាលាព្រៃ» និង នៅមានបទចម្រៀងល្បីៗជាច្រើនទៀត ទាំងទោល ប្រជាប្រិយ និង ឆ្លើយឆ្លង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈកេរ្តិ៍ឈ្មោះកំពុងសាយភាយល្បីល្បាញ ស្រាប់តែសម័យប៉ុលពតចូលមកដល់ ប៉ុន្តែនៅចុងឆ្នាំ ១៩៧៦ ដោយមានភ័ព្វសំណាងអ្នកស្រី សូ សាវឿន បានភៀសខ្លួនពីមាតុភូមិទៅរស់នៅប្រទេសបារាំង ដែលមកដល់សព្វថ្ងៃនេះអ្នកស្រីមានអាយុ ៧៥ ឆ្នាំហើយ និង កំពុងរស់នៅយ៉ាងសាមញ្ញក្នុងនាមជាស្រី្តមេម៉ាយ បន្ទាប់ពីស្វាមីអ្នកស្រីបានលាចាកលោកកាលពី ៣ ឆ្នាំមុននៅឯទីក្រុងប៉ារីស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី សូ សាវឿន បានចាកចេញទៅរស់នៅប្រទេសបារាំងបានប្រមាណជាង ៣០ ឆ្នាំមកហើយ ហើយរស់នៅទីនោះអ្នកស្រីតែងតែត្រូវអ្នកគាំទ្រជាច្រើនអញ្ជើញមិនដែលខានឡើយ ឱ្យទៅច្រៀងក្នុងកម្មវិធីបុណ្យទាននានា ដូចជា ចូលឆ្នាំ ភ្ជុំបិណ្ឌ ឬ ចូលរួមកម្មវិធីបរិច្ចាកជួយសង្គមៗផ្សេងៗ ។ ទោះបីកំពុងប្រើជីវិតរស់នៅសាមញ្ញ ឯប្រទេសបារាំងក្តី ប៉ុន្តែជាញឹកញយអ្នកស្រី សូ សាវឿន ក៏បានឡើងចុះមកលេងមាតុភូមិកំណើតផងដែរ ពោលគឺតាំងពីឆ្នាំ ១៩៨៨ មក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា អ្នកស្រី សូ សាវឿន បានកើតនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ១៩៤៥ ក្នុងឃុំបឹងងោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឪពុកឈ្មោះ សូ ប៉ុក ជាទាហានសម័យខ្មែរឥស្សរៈ ម្តាយឈ្មោះ តាត វិល អ្នកស្រីមានបងប្អូនបង្កើតតែ ២ នាក់ ។ អ្នកស្រីបានសាងគ្រួសារជាមួយលោក កែវ ឯម ជាតន្រ្តីករដ៏ល្បីម្នាក់ប្រចាំក្រុមតន្រ្តីយោធាភិរម្យ ហើយក្រោយរៀបការ អ្នកស្រី និង ស្វាមី ទទួលបានចំណងដៃបុត្រ ៤ នាក់ ក្នុងនោះមានស្រី ១ នាក់ និង ប្រុស ៣ នាក់ ។

បើទោះបីជាមានវ័យជាង ៧០ ឆ្នាំក្តី ប៉ុន្តែមើលទៅអ្នកស្រី សូ សាវឿន នៅតែមានភាពរឹងប៉ឹងល្អមាំទាំ មិនសាកសមទៅនឹងវ័យឡើយ ស្រប ពេលនឹងទឹកដមសំឡេងអ្នកស្រីក៏នៅតែពីរោះមិនប្រែប្រួល ៕ ប្រភព៖ popular

Related posts

Leave a Comment