លើកទីមួយហើយ ដែលអតីតតារាសម្តែង កែវ កល្យាណ បង្ហាញមុខស្វាមីតែមានត្រឹមរូបថតប៉ុណ្ណោះ

ចុងក្រោយនេះអតីតតារាសម្តែង កែវ កល្យាណ ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ក្រោយពីអ្នកស្រីបានជំរុញនឹងលើកទឹកចិត្តឱ្យកូនស្រីដើរចូលនៅក្នុងអាជីពមួយនេះបន្តវេនពីនាង ។ អ្វីដែលកត់សម្គាល់នេះជាលើកដំបូងដែលអ្នកស្រីបានបង្ហាញមុខស្វាមីដល់អ្នកគាំទ្រនៅតាមបណ្តាញសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតមានកូនស្រីប្រុសកំលោះក្រមុំទន្ទឹមខ្លួនក៏ពិតមែន ប៉ុន្តែអតីតតារាសម្តែង កែវ កល្យាណ មិនដែលបង្ហាញមុខមាត់ស្វាមីរបស់អ្នកស្រី ឬ រូបភាពផ្អែមល្ហែមនៅក្នុងគ្រួសារនៅតាមបណ្តាញសង្គមឡើយ ប៉ុន្តែថ្មីៗនេះអ្នកនាង កែវ កល្យាណ បានបង្ហាញរូបភាពអាពាហ៍ពិពាហ៍មួយសន្លឹករបស់អ្នកនាងជាមួយស្វាមី ដោយក្នុងនោះគេបានឃើញលោក ឈុំ អាឈុន ក៏ជាអ្នកកំដរកូនកំលោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះអ្នកស្រី កែវ កល្យាណ បាននិយាយថា នេះជារូបថតមង្គលការរបស់អ្នកនាង តែពេលនេះស្វាមីរបស់អ្នកស្រីបានស្លាប់បាត់បង់ជីវិតយូរឆ្នាំហើយ ។ លោកមានឈ្មោះថា កែវ កុសល មិនមែនជាអ្នកសិល្បៈទេ ។ ក្នុងនោះក៏មានការលើកឡើងពីមិត្តភក្តិនៅក្នុងបណ្តាញសង្គមថា ពេលឃើញមុខស្វាមីរបស់អ្នកស្រីទើបដឹងថា កូនស្រី កែវ ឡាវិញ មានទម្រង់មុខដូចលោកឪពុកបេះដាក់ ជាពិសេសស្នាមញញឹមតែម្តង។ យ៉ាងណាមិញ គេសង្កេតឃើញថានេះជាលើកដំបូងដែលអ្នកស្រី កែវ កល្យាណ បង្ហាញមុខមាត់ពិតប្រាកដរបស់ស្វាមី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជានៅមានសម្រស់ស្រស់ស្អាត តែអតីតតារាសម្តែងដ៏ល្បីប្រចាំទសវត្សរ៍ឆ្នាំ ៩០ អ្នកនាង កែវ កល្យាណ បានបញ្ចប់អាជីពសិល្បៈដោយមិនស្រណោះ ប៉ុន្តែយ៉ាងណាពេលនេះកូនស្រីរបស់អ្នកស្រីដែលមានឈ្មោះថា កែវ ឡាវិញ កំពុងទទួលបានការគាំទ្រពីសំណាក់មហាជនក្រោយពីបានលេចមុខនៅក្នុងរឿងភាគទូរទសស្សន៍ដែលមានចំណងជើងថា «រសជាតិអ្នកមាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានការសរសើរថា កូនស្រីរបស់អ្នកនាង កែវ កល្យាណ ពិតជាមានពូកែមែនទាំងសមត្ថភាពនៅក្នុងការសម្តែង និង សម្រស់ ទៅថ្ងៃក្រោយប្រហែលមានឈ្មោះបោះសំឡេងមិនចាញ់អ្នកម្តាយនោះទេ ៕ ប្រភព៖ popular

Related posts

Leave a Comment