អានសារមួយនេះហើយ រំជួលចិត្តតាម ថ្ងៃសែនក្បាលទឹក គេសប្បាយជុំគ្រួសារ ប៉ុន្តែ ករុណា ពេជ្រ បែរក្រៀមក្រំស្រពាប់ស្រពោន ព្រោះមូលហេតុនេះ

ប្រិយមិត្ត អ្នកគាំទ្របានជ្រាបរួចមកហើយពីជីវិតឯកជនរបស់តារាចម្រៀងប្រុស លោក ករុណា ពេជ្រ ថ្វីត្បិត​តែបច្ចុប្បន្ន​លោក ទទួលបាន​​ជោគ​ជ័យ​ខ្លាំង​​ទាំង​ក្នុង​អាជី​ពសិល្បៈ ​និងមុខ​ជំ​នួញ​ជា​ច្រើនក្នុង​ដៃ ប៉ុន្តែលោកហាក់ដូចជាមិនមានក្ដីសុខគ្រប់គ្រាន់ អាចព្រោះតែក្រុមគ្រួសារមិនបានរស់នៅជួបជុំសោយសុខជាមួយគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏ដោយសារតែប៉ារបស់លោកមានជំងឺប្រចាំកាយ មានសភាពប្រៀបដូចនឹងមនុស្សរុក្ខជាតិ រីឯម៉ាក់របស់លោក បានទៅរស់នៅឯប្រទេសបារាំង ថែមទាំងពេលនេះ កំពុង​តែ​ធ្លា​ក់​ខ្លួន​ឈឺ​ទៀត ដែលជាហេតុធ្វើឱ្យរូបលោក រស់​នៅយ៉ាង​មានអារម្មណ៍​ឯកា​ម្នាក់ឯង ​ខណៈដែលលោកពុំទាន់បានសម្លឹងឃើញនារីណាម្នាក់ធ្វើជាដៃគូជីវិត នៅឡើយទៀតនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២១ នេះ ជាថ្ងៃសែនក្បាលទឹក ​ដែលឃើញមាន​បងប្អូនខ្មែរកាត់​ខ្សែស្រឡាយ​ចិនមួយចំនួន ​បានរៀបចំតាម​ប្រពៃណីទំនៀម​ទម្លាប់​ចិន​ជារៀង​រាល់​ឆ្នាំ ព្រមទាំងជួបជុំក្រុមគ្រួសារ ពេញដោយស្នាមញញឹម បង្ហោះនៅលើបណ្ដាញសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកងាកមកមើល តារាចម្រៀងរូបនេះវិញ ក៏បានរៀបចំពិធីសែនតាមទំនៀមទម្លាប់នេះដែរ ប៉ុន្តែ លោក​បែរជាមាន​ទឹកមុខស្រពាប់​ស្រពោន ​មិនសូវជាស្រស់​ស្រាយហាក់ដូចជា​បង្ក​ប់​នូវអារម្មណ៍សោកសៅ ទៅ​វិញ​ក្នុងថ្ងៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ក៏បានសរសេរសារភ្ជាប់ជាមួយរូបភាពបែបនេះថា «ម្នាក់ឯង សែនក្បាលទឹក ខ្វះខាតអី ​កុំប្រកែប្រកាន់កូនចៅ ​សូមអញ្ជើញ ​កុងម៉ា ​ខាងម៉ាក់ ខាងប៉ា ទាំងអស់​មក​ជួប​ជុំ​គ្នា​… កូនចៅម្នាក់ឯង សែនបន្ត ជំនួសប៉ា សូមមកទទួល ហើយអោយលាភជ័យដល់កូនចៅ … ហេង ហេង ណា បងប្អូនទាំងអស់គ្នា ទាំងក្នុងស្រុក និង ក្រៅស្រុក..» ។

ឃើញដូចនេះ ក៏មានអ្នកគាំទ្ររបស់តារាប្រុសរូបនេះ នៅក្នុងបណ្ដាញសង្គមបានចូលមកសួរនាំដោយក្តីបារម្ភ ​និងអ្នកមួយ​ចំនួនទៀតបាន​ជូនពរដល់​លោកឱ្យមាន​សេចក្តី​សុខ​ក្នុង​ក្រុម​គ្រួ​សារ ​ពេញដោយសុភមង្គល និង ភាពសុខ​សប្បាយរកទទួលទានមានបានគ្រប់គ្នាៗ ៕ ប្រភព៖ popular

Related posts

Leave a Comment