រំជួលចិត្តណាស់! មុន.ស្លា.ប់ ទុកលុយជិត ២ ពាន់ដុល្លារ ក្នុងស្បោងលើក្បាលដំណេក និង សំបុត្រមួយច្បាប់ឲ្យកូន

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ មានរឿងរ៉ាវមរណភាពបុរសវ័យចំណាស់មួយរូប បានធ្វើឲ្យមហាជន និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការអារំជួលចិត្តយ៉ាងខ្លាំង ដោយសារតែមុននឹង.ស្លា.ប់ បុរសវ័យចំណាស់រូបនេះ បានបន្សុលទុកនូវទឹកប្រាក់ប្រមាញជិត ២ ពាន់ដុល្លារ ទុកនៅក្នុងស្បោងលើក្បាលដំណេករបស់ខ្លួន ទុកគ្រាន់ឲ្យកូនចៅចាត់ចែងពិធីបុណ្យ.ស.ព និង បន្សល់ទុកនូវសំបុត្រមួួច្បាប់គួរឲ្យស្រណោះ និង សោកសង្រេងជាទីបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចំពោះរឿងនេះ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Sothea Yong» ត្រូវជាកូនស្រីរបស់សាក.ស.ព.ខាងលើ បានបង្ហោះសារឲ្យបានដឹងដែរថា ក្រុមគ្រួសាររបស់ខ្លួនមានទុក្ខជាខ្លាំង ដោយលោកឪពុកឈ្មោះ យិត តុងអាន ហៅ យ៉ុង អាន បានទទួលមរភាព នៅម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ នាម្សិលមិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការចាកចេញដ៏សោកសៅនេះ បុរសវ័យចំណាស់ដែលបាត់បង់ជីវិតខាងលើ បានបន្សល់ទុកនូវបណ្ដាំចុងក្រោយមួយសន្លឹកជូនកូនរបស់ខ្លួន គួរឱ្យសណោះ ដែលក្នុងលិខិតនោះបានសរសេរថា «ចំពោះកូនធាជាដំណឹង! ពេលពុក.ស្លា.ប់.ទៅ លុយសម្រាប់ធ្វើបុណ្យពុក ពុកទុកនៅក្នុងស្បោងក្បាលដំណេកពុក ប្រហែល ១៩០០ ដុល្លារ សម្រាប់ធ្វើបុណ្យឱ្យពុក ។ ពុកលាសិនហើយ ពុកចាស់ហើយ ភ្នែកអន់កម្លាំងខ្សោយ ធ្វើអ្វីមិនកើតទេ ពុកនៅវេទនាណាស់ ពុកមិននៅទេ លាកូនៗទាំងអស់គ្នាហើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាពដ៏សោកសង្រេក បូករួមនឹងសារចុងក្រោយដ៏ខ្លោចចិត្តមួយនេះ បានធ្វើឱ្យមហាជនស្លុតចិត្តសឹងទប់ទឹកភ្នែកពុំជាប់ បាននាំគ្នាផ្ញើសារចូលរួមរំលែកទុកដល់គ្រួសារ.ស.ព និង សង្ឃឹមថាវិញ្ញាណក្ខន្ធរបស់.ស.ព នឹងបានទៅឋានសុគតិភពផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment