ឃើញផ្ទាល់នឹងភ្នែក ពិតជារំជួលចិត្តណាស់! ទឹកចិត្ត​គ្រូ​បង្រៀន ចាត់ទុក​ខ្លួនឯង ដូចជាម្ដាយ ស៊ូ​ដើរ​ចម្ងាយ ៥គីឡូម៉ែត្រ​កាត់​វាល​ខ្សាច់​ដើម្បី​អនាគត​ក្មេងៗ

ហ្វេសប៊ុក៖ យោងតាមរយៈគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Dana Try បានធ្វើការឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ឃើញផ្ទាល់ហើយ ពិតជារំជួល​ចិត្តខ្លាំងណាស់! ទឹកចិត្ត​គ្រូ​បង្រៀន ចាត់ទុក​ខ្លួនឯង ដូចជាម្ដាយ ស៊ូ​ដើរ​ចម្ងាយ ៥គីឡូម៉ែត្រ​កាត់​វាល​ខ្សាច់​ដើម្បី​អនាគត​ក្មេងៗ។ មើល​តែ​ជើង​គាត់​ក៏​មាន​អារម្មណ៍​ថា​អាណិត​ខ្លាំង ស្ទើរ​ខ្លោច​អស់​ទៅ​ហើយ។ កណ្ដាល​ថ្ងៃ​ក្ដៅ ដើរ​លើ​វាល​ខ្សាច់ ​តើ​ក្ដៅ​ប៉ុណ្ណា?

ថ្ងៃ​នេះ ខ្ញុំ​បាន​ឱ្យ​បុគ្គលិក​ទៅ​មើល​ស្ថានភាព​ផ្ទាល់ ទាំង​ផ្ទះ​របស់​អ្នក​គ្រូ ម៉ៅ និង​សាលា​ដែល​គាត់​បង្រៀន ឃើញ​ថា​ពិបាក​ខ្លាំង​មែន។ ដំបូង​ខ្ញុំ​ថា ជួយ​ម៉ូតូ​មួយ​គ្រឿង តែ​ដោយសារ​ឃើញ​ស្ថានភាព​ខ្វះ​ខាត​ខ្លាំង ខ្ញុំ​នឹង​បន្ថែម​របស់​របរ​ប្រើ​ប្រាស់ សំលៀក​បំពាក់ និង​ស្បែក​ជើង​មួយ​ចំនួន​ទៀត ជូន​គាត់ ព្រម​ទាំង​ម្ដាយ​ដែល​ចាស់​ជរា។

ក្មេងៗ​សិស្ស​សាលា ក៏​ខ្ញុំ​ជួយ​ដែរ ជា​សម្ភារៈ​សិក្សា និង​សំលៀក​បំពាក់​ខ្លះៗ ដោយ​សង្ឃឹម​ថា​ប្អូនៗ​នឹង​តស៊ូ​ក្នុង​ឆាក​ជីវិត​រហូត​ទទួល​បាន​ជោគជ័យ។ ជីវិត​យើង​លំបាក​ថ្ងៃ​នេះ មិន​ប្រាកដ​ថា​ថ្ងៃ​មុខ យើង​នៅ​ដដែល​ទេ ឱ្យ​តែ​មាន​ការ​តស៊ូ អ្វីៗ​នឹង​ប្រសើរ​ឡើង។ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ដឹក​ម៉ូតូ ហើយ​និង​របស់​របរ​ប្រើ​ប្រាស់​ទៅ​ជូន​គាត់​ដល់​សាលារៀន​ហើយ ដើម្បី​ជំរុញ​ការ​តស៊ូ​របស់​អ្នក​គ្រូ និង​សិស្ស​ៗ​ទាំង​នេះ រហូត​ឃើញ​អនាគត​ដ៏​ត្រចះ​ត្រចង់។

Related posts

Leave a Comment