មើលហើយរំជួលចិត្តតាម! ព្រោះដើរមិនបាន ពៅ បញ្ញាពេជ្រ ធ្វើរឿងនេះ រួចស្រមៃថាខ្លួនជិតដើរបានហើយ (វីដេអូ)

រយៈពេលជិត ១៤ ឆ្នាំហើយ ដែលតារាចម្រៀង ពៅ បញ្ញាពេជ្រ បានអង្គុយនៅលើរទេះរុញ បន្ទាប់ពីទទួលរងការ.បា.ញ់.ប្រ.ហា.រដោយ.ខ្មា.ន់.កាំ.ភ្លើ.ង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អតីតតារាចម្រៀងរូបនេះក៏តែងបង្ហាញវត្តមានរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងការលក់សម្លៀកបំពាក់ និង ការរស់នៅប្រចាំថ្ងៃរបស់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះមកដល់ពេលនេះ គេបានឃើញអតីតតារាចម្រៀងរូបនេះតែងបង្ហោះសកម្មភាពរីករាយ ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតក៏ពិតមែន ប៉ុន្តែនៅពីក្រោយនៃភាពរីករាយទាំងនេះ ម្ដងម្កាលរូបនាងហាក់បង្ហាញនូវអារម្មណ៍នឹករឭកគ្រាដែលនាងអាចដើរបាន ព្រមទាំងតែងនឹកសង្ឃឹមថាថ្ងៃណាមួយនាងនឹងអាចដើរបានដូចពីមុនវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ អតីតតារាស្រីរូបនេះ នៅតែបង្ហាញនូវចិត្តសង្ឃឹមចង់ដើរបានដូចគេដូចឯងវិញ ដែលកំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានឃើញរូបនាង បានធ្វើការកាត់តរូបភាពរបស់នាង ក្នុង App មួយធ្វើវីដេអូខ្លីៗ ដែលកំពុងល្បីលើបណ្ដាញសង្គមនោះ ព្រមទាំងបានពោលពាក្យពេចន៍បង្កប់ដោយអារម្មណ៍តូចចិត្តជាមួយនឹងបញ្ហាជើងរបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ពៅ បញ្ញាពេជ្រ បានសរសេរសារអមជាមួយនឹងវីដេអូខ្លីៗនេះថា «ដើរអត់បាន បានត្រឹមកាត់តមុខយើងហើយខ្លួនរបស់គេ ហើយស្រមៃថាយើង ជិតដើរបានហើយ» ។

ទន្ទឹមនឹងនោះ បន្ទាប់ពីបានឃើញបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាស្រីរូបនេះ មានភាពរំជួលចិត្តអាណិតដល់រូបនាង ដែលបាននាំគ្នាចូលខមមិនលើកទឹកចិត្ត និង ផ្ដល់កម្លាំងចិត្តដល់រូបនាងគ្រប់ៗគ្នាផងដែរ ៕ ប្រភព៖ popular

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment