ពុទ្ធោអើយ! តាមពិតអ្នកតោងស្លាប យន្តហោះអាមេរិក ធ្លា.ក់.ស្លា.ប់.ថ្ងៃមុន គឺជាកីឡាករបាល់ទាត់អាហ្វាហ្គានីស្ថាន

អគ្គនាយកដ្ឋានអប់រំកាយ និង កីឡាអាហ្វហ្គានីស្ថាន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី ១៩ ខែសីហា កន្លងទៅនេះថា ក្មេងប្រុសដែលមានអាយុ ១៩ ឆ្នាំ របស់ក្រុមបាល់យុវជនរបស់អាហ្វហ្គានីស្ថាន គឺជាជនរងគ្រោះម្នាក់ដែលបានធ្លាក់ពីយន្តហោះ C-17 របស់យោធាអាមេរិក កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះរឿងនេះទៀតសោត តាមរយៈសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា វាពិតជាគួរឱ្យសោកស្តាយជាខ្លាំង ក្រោយទទួលបានព័ត៌មានថា​ Zaki Anwari ដែលជាយុវជនបាល់ទាត់ម្នាក់នៃក្រុមជម្រើសជាតិ បានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ត្រឹមរយៈពេលមួយថ្ងៃបន្ទាប់ពីពួកតាលីបង់ បានកាន់កាប់រដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ជុំវិញហេតុការណ៍ដ៏រន្ធត់មួយនេះ គឺមានមនុស្សរាប់រយនាក់ បានរត់ភៀសខ្លួនដោយអស់សង្ឃឹម ទៅកាន់ព្រលានយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ដើម្បីស្វែងរកវិធីចាកចេញពីប្រទេស​មួយនេះ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment