រំភើបជំនួស! ឈិន សុធារី ទិញចិញ្ចៀនពេជ្រចែងចាំងជូនកាដូថ្ងៃកំណើតស្វាមី

មហាជនជាច្រើនប្រាកដជាបានដឹងខ្លះមកហើយ ពីជីវិតឯកជនរបស់អតីតតារាចម្រៀង ឈិន សុធារី បានប្រសព្វ​ជួប​គូស្នេហ៍​សមប្រកបហើយ បន្ទាប់ពីស្ពាយឈ្មោះម៉េម៉ាយ ៣ ឆ្នាំ នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រោយពីចាប់ដៃគ្នានឹងគូស្នេហ៍ថ្មី ជាឧកញ៉ាវ័យក្មេង ព្រមទាំងបើកចំហជាប្តីប្រពន្ធហើយនោះ អតីតតារាចម្រៀងខាងលើទទួលបានងារជាជំទាវ ព្រមទាំងមានមុខជំនួញពេញដៃ និង រស់នៅយ៉ាងមានសុមង្គលជាមួយនឹងស្វាមីទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗមហាជានបានឃើញហើយ អតីតតារាចម្រៀង ឈិន សុធារី និង ស្វាមីជាឧកញ៉ារូបនោះ តែងបង្ហោះពីក្តីស្រឡាញ់ និង ឱ្យតម្លៃគ្នារៀងៗខ្លួនធ្វើឱ្យមហាជនមិនតិចទេលួចច្រណែននឹងគូនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្មីៗនេះក្នុងថ្ងៃកំណើតរបស់ស្វាមី ឈិន សុធារី មិនត្រឹមបង្ហាញទំហំចិត្តនៃការគោរពស្រឡាញ់ស្វាមីតែម្យ៉ាងទេ តែអ្នកនាងក៏បានទិញកាដូចិញ្ចៀនពេជ្រទាំងគ្រាប់ជូនស្វាមីបណ្តូលចិត្តទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកទៅមើលស្វាមីរបស់អ្នកនាងវិញ ក្រោយទទួលបានពីភរិយាហើយនោះ ញញឹមបិទមាត់មិនចិត្ត ព្រមទាំងពោលពាក្យស្រឡាញ់ភរិយា «អរគុណប្រពន្ធសម្លាញ់ ដែលបានរៀបចំកម្មពិធី និងកាដូ ថ្ងៃខួបកំណើតជូនប្ដី
បង​ស្រលាញ់អូនខ្លាំងៗ បងសន្យាថាស្មោះតែអូនមួយលុះអវសាន្ត​»៕ ប្រភព៖ popular

Related posts

Leave a Comment