អស់ទាស់ហ្មង! ក្រោយបានទៅរស់នៅជួបជុំស្វាមីនៅអាមេរិកភ្លាម អាលីហ្សា ទទួលបានកាដូឡានទំនើបមួយបាត់

បើគិតមកដល់ពេលនេះរយៈពេលជាង ២ ខែហើយ ដែលតារាចម្រៀង និង សម្តែង អ៊ុន អាលីហ្សា បានដឹកដៃកូនស្រីហោះហើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកជួបជុំស្វាមី ក្រោយពីបានបែកគ្នាតាំងពីនាងពពោះកូនស្រីក្នុងផ្ទៃបានជាង ១ ខែមកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រោយពីទៅដល់សហរដ្ឋអាមរិក រស់នៅជួបជុំប្តីប្រពន្ធ និង កូនស្រីយ៉ាងពេញលេញហើយនោះ តារាចម្រៀងស្រីរូបនេះ ហាក់កាន់តែបង្ហាញភាពផ្អែមល្ហែម និង មានសុភមង្គលកាន់តែខ្លាំងឡើងលើទឹកដីដុល្លារនោះ ។ លើសពីនោះ ទៅដល់ទីនោះ មិនត្រឹមតែបានជួបជុំគ្រួសារ ចាយជីវិតដើរកម្សាន្តយ៉ាងរីករាយនោះទេ អ្នកនាង អ៊ុន អាលីហ្សា ក៏បានជួយមើលការរកស៊ីរបស់ស្វាមីទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទើបតែទៅដល់ទឹកដីអាមេរិកបាន ២ ខែសោះ អ្នកនាង អ៊ុន អាលីហ្សា ត្រូវបានស្វាមីទិញកាដូឡានទំនើបតម្លៃជាង ៥ ម៉ឺនដុល្លារឱ្យនាង ធ្វើឱ្យមហាជនលាន់មាត់សរសើរនាងមិនតិចនោះទេ ដែលមានស្វាមីស្រឡាញ់ផ្គាប់ចិត្តបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបង្ហោះសារអមនឹងរូបភាពឡាននោះ អ្នកនាង អ៊ុន អាលីហ្សា បានឱ្យដឹង «29.08.2021 ខួបកំណើតរបស់កូនរបស់ខ្ញុំ Jennaly so បានការដូម្តាយ Toyota 2021 អគុណ honey ប្តីថាអូនឯងទាល់តែចឹងបានខំប្រឹងរៀនប្រឡងយកឡាយសិនបើកឡាន ទិញទុកឱ្យមុនហ្មង» ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment