អាណិតគាត់ខ្លាំងណាស់! ទឹកភ្នែកគាត់ស្រក់អត់ដឹងខ្លួន ហើយប្រាប់ថា លុយទុកធ្វើបុណ្យឲ្យម្ដាយ និងលោកយាយ ក្នុងរដូវបុណ្យភ្ជុំ ត្រូវបានចោរលួចយកអស់រលីងហើយ

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញរឿងដ៏គួរឲ្យសោកស្តាយមួយបានកើតឡើងប៉ះចំ នាយ តាក់ស៊ី ដោយសារតែចោរបានលូកហោរប៉ៅ យកលុយអស់រលីង។ ក្នុងនោះ នាយក្រូច ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អាណិតណាស់ ចោរអើយចោរ ខ្វះមនុស្សលួចណាស់មែនទេ បានជាមកលូកហោប៉ៅនាយតាក់ស៊ី យកលុយដែលគេអោយគាត់ អស់រលីង (ទៅធ្វើអត្តសញ្ញាណប័ណ្ណម្ដុំវត្តសំរោងអណ្ដែត) មកវិញប្រាប់ខ្ញុំទាំងត្រេកអរថា មន្ត្រីដែលធ្វើអត្តសញ្ញាណប័ណ្ណ លោកជួយសម្រួលអោយច្រើនណាស់ មួយសន្ទុះក្រោយមក ទឹកភ្នែកគាត់ស្រក់មកដោយអត់ដឹងខ្លួន ហើយប្រាប់ខ្ញុំថា លុយទុកធ្វើបុណ្យអោយម្ដាយ និងលោកយាយក្នុងរដូវបុណ្យភ្ជុំ ត្រូវបានគេលួចយកអស់ហើយ ដោយសារខោខ្លី ដែលស្លៀកនេះ ចោរអើយល្មមឈប់ទៅ ថាគេកើតទុក្ខប៉ុណ្ណាសូមបងប្អូនជួយស៊ែរផងអោយចោរនោះឈប់លួចទៀត ដើម្បីសន្សំបុណ្យសូមអរគុណ។”៕

Related posts

Leave a Comment