អីយ៉ា ក្រោយមកពីអាមេរិកវិញភ្លាម កែវ ចាន់និមល បើកបង្ហាញសួនផ្កាមុខផ្ទះវីឡារៀបចំឡើងស្អាត គួរឲ្យចង់រស់នៅ

ភ្នំពេញ៖ ពិធីការិនីឆ្នើមពូកែវោហារស័ព្ទ អ្នកនាង កែវ ចាន់និមល ចាប់តាំងមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈអស់ជាច្រើនឆ្នាំមក ពីមួយឆ្នាំទៅមួយឆ្នាំតារាស្រីកូនមួយរូបនេះ កាន់តែទទួលបានកាតងារច្រើនគួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត ថ្មីៗនេះនាងបានបន្ថែមមុខរបរបន្ថែមមួយទៀតក្រៅពីអាជីពសិល្បៈផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ បើក្រឡេកទៅមើលជីវភាពប្រចាំថ្ងៃវិញ ឃើញថាអ្នកនាង កែវ ចាន់និមល មានជីវភាពល្អប្រសើរ រហូតមានដីចម្ការផ្ទាល់ខ្លួន និងមានឡានទំនើបជិះ ព្រមទាំងកំពុងរស់នៅក្នុងផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃទៀតផង។ ក្រោយទិញផ្ទះវីឡារួច តារាស្រីរូបនេះធ្លាប់បានបើកបង្ហាញទិដ្ឋភាពក្នុងផ្ទះបានម្ដង មើលទៅពិតជាស្រស់ស្អាត ធំទូលាយតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ មុននេះបន្តិច អ្នកនាង កែវ ចាន់និមល បានបង្ហោះរូប បង្ហាញទិដ្ឋភាពសួនផ្កាមុខផ្ទះវីឡា ដែលកំពុងរៀបចំ។ បើទោះបីកំពុងនឹងរៀបចំដេគ័រសួន មិនទាន់រួចរាល់បានមួយរយភាគរយ តែមើលទៅពិតជាស្រស់ស្រាយ ហើយស្អាតគួរឲ្យចង់គយគន់តែម្ដង។ ក្នុងនោះដែរ ក្រោយបង្ហោះរូបសួនមុខផ្ទះវីឡាមិនបានប៉ុន្មានផង ក៏មានអ្នកគាំទ្រសរសើរពីការតុបតែងសួនគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment