ទម្រាំបានក្លាយជាប្តីប្រពន្ធ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ជួបការឈឺចាប់ទាំងនេះ ស្ទើរ.ស្លា.ប់.ស្ទើររស់…(វីដេអូ)

មហាជនអ្នកគាំទ្រគូស្វាមីភរិយា ពិធីករ និង ពិធីការិនីល្បីឈ្មោះ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ប្រាកដជាបានជ្រាបខ្លះមកហើយពីជីវិតឯកជនរបស់អ្នកទាំង ២ ទម្រាំតែអាចចាប់ដៃគ្នាចូលរោងការសាងគ្រួសារយ៉ាងមានសុភមង្គលនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ មុននឹងជួបគ្នាសាងចំណងស្នេហ៍ អ្នកនាង គង់ សុជាតិ ធ្លាប់បានរៀបការ និង បែកបាក់ស្វាមីម្តងរួចមកហើយ ព្រមទាំងមានកូនប្រុសស្រីចំនួន ២ នាក់ទៀត រីឯលោក ជា វិបុល វិញនៅកំលោះ និង មានអាយុតិចជាងអ្នកនាង ដែលជាហេតុទម្រាំឱ្យគូស្វាមីភរិយាខាងលើនេះ ចាប់ដៃគ្នាសាងគ្រួសារដូចសព្វថ្ងៃនេះបាន គឺជារឿងមិនងាយស្រួលនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការរៀបរាប់របស់អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ធ្លាប់បើកកកាយពីជីវិតស្នេហាដំបូងៗរបស់អ្នកទាំង ២ ពិតជាមានរឿងរ៉ាវលំបាកវែងឆ្ងាយណាស់ ពោលគឺទាំងអ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ត្រូវបានក្រុមគ្រួសារ បងប្អូន បដិសេធ និង រារាំងមិនឱ្យទាក់ទងគ្នានោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង គង់ សុជាតិ បានទម្លាយនៅក្នុងកម្មវិធី 3 Fun កាលពីកន្លងមកថា ទម្រាំចាប់ដៃគ្នាឈានដល់ថ្ងៃរៀបការ គឺពិតជាលំបាកណាស់ ព្រោះអ្នកនាងជាមេម៉ាយ មានកូនដល់ទៅ ២ នាក់ រីឯលោក ជា វិបុល នៅកំលោះ អាយុតិច កាលនោះមិនទាន់មានការងារច្បាស់លាស់ ទើបធ្វើឱ្យឪពុកម្តាយ បងប្អូនអ្នកនាងរារាំង មិនពេញចិត្តមិនឱ្យទាក់ទងគ្នាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង គង់ សុជាតិ បានបន្ថែមថា ក្រុមគ្រួសាររបស់នាងបានដាច់អហង្ការខ្លាំងពីទំនាក់ទំនងនេះ រហូតប្អូនៗបង្កើតរបស់អ្នកនាងអត់និយាយរាប់រកអ្នកនាងដល់ទៅ ៤ ឆ្នាំ ដែលជាហេតុធ្វើឱ្យអ្នកនាង គ្រាំចិត្តយំក្នុងបន្ទប់ស្ងាត់តែម្នាក់ឯង ។

ដោយឡែក បើនិយាយពីលោក ជា វិបុល វិញក៏ដូចគ្នាដែរ គឺក្រុមគ្រួសាររបស់លោកក៏ហាក់មិនពេញចិត្តពីចំណងស្នេហ៍របស់អ្នកទាំង ២ ឡើយ ក៏ព្រោះតែពួកគាត់គិតថា អ្នកនាង គង់ សុជាតិ ជាមេម៉ាយ ហើយមានកូនទៀត ។ យ៉ាងណា លោក ជា វិបុល នៅតែជម្នះយកឈ្នះក្រុមគ្រួសារទាល់តែបាន ។

ដោយក្តីស្រឡាញ់ស្ម័គ្រស្មោះពិតប្រាកដ លោក ជា វិបុល ស៊ូរង់ចាំអ្នកនាង គង់ សុជាតិ រីឯអ្នកនាង គង់ សុជាតិ បានសម្រេចចិត្តក្រោកឈរ ជម្នះការរារាំង និង ធ្វើដើម្បីសុភមង្គលខ្លួនឯង ទើបអ្នកទាំង ២ បានចាប់ដៃគ្នាចូលរោងការ ដោយពេលនោះអ្នកនាង គង់ សុជាតិ បានចាប់ដៃ លោក ជា វិបុល និង ប្រាប់ថា «បងឯងត្រូវតស៊ូ កុំក្រ ប្រឹងរកលុយឱ្យច្រើន» ។

តាំងពីពេលនោះមក ក្រោយបានរៀបការសាងគ្រួសារប៉ុន្មានឆ្នាំក្រោយមកហើយនោះ ក្រុមគ្រួសាររបស់គូស្វាមីភិរយា ទាំង ២ ខាងលើ ក៏ហាក់យល់ចិត្ត យល់ថ្លើម និង ដឹងពីភាពស្ម័គ្រស្មោះទំហំចិត្តក្តីស្រឡាញ់របស់កូនៗ ទើបពួកគាត់ បើកចិត្ត និង បន្តរស់នៅជាគ្រួសារតែមួយពោរពេញដោយក្តីសុខមកដល់ពេលបច្ចុប្បន្ន ៕ ប្រភព៖ popular

Related posts

Leave a Comment