ជួយលើកទឹកចិត្តគាត់ផងបងប្អូន! កូនខ្មែរម្ចាស់មេដាយមាសអាស៊ី ខាន់ ចេសា នឹងប្រកួតរកមេដាយជូនជាតិថ្ងៃនេះ

កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវចេញយុទ្ធនាការប្រកួតរកមេដាយជូនជាតិកម្ពុជាថ្ងៃនេះហើយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន។

បើតាមការបញ្ជាក់របស់នាយបេសកម្មលោក វ៉ាត់ ចំរើន បានឲ្យដឹងថា នៅថ្ងៃទី០៩-ធ្នូនេះ កម្ពុជាមានអត្តពលិក ១០ប្រភេទកីឡាទៀត ត្រូវបន្ដបេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ រួមមានកីឡាហែលទឹក, វាយកូនឃ្លីលើតុ, ទុកក្ដោង, កាយសម្ព័ន្ធ, អត្តពលកម្ម, តេក្វាន់ដូ, ការ៉ាតេដូ, សូហ្វតិន្នីស, ជឺជិតស៊ូ(Juijitsu) និងកីឡាចំបាប់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមអត្តពលិកត្រៀមប្រកួត មានកីឡាការិនី ១រូប ដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ហើយត្រូវប្រកួតថ្ងៃនេះ គឺកីឡាការិនី ខាន់ ចេសា ដែលត្រូវប្រកួតទម្ងន់ ៤៩គីឡូក្រាម ។ កាលពីឆ្នាំមុន កូនខ្មែរនៅអាមេរិករូបនេះ បានសាងប្រវត្តិសាស្ដ្រដណ្ដើមមេដាយមាសកីឡាអាស៊ីជូនជាតិម្ដងរួចមកហើយ៕

Related posts

Leave a Comment