អីយ៉ា ពីតារាសម្តែងម្នាក់ ស្រាប់តែពេលនេះ រ៉ូ ចាន់ដារ៉ា ក្លាយជាអាណិកជនខ្មែរ រស់នៅយ៉ាងហាយសូរនៅលើទឹកដីអាមេរិក

ពេលនេះអតីតតារាសម្តែងរូបស្រស់ រ៉ូ ចាន់ដារ៉ា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និង កូនស្រីឯទឹកដីសហរដ្ឋអាមេរិក ។ កន្លងទៅនេះ អតីតតារាសម្តែង រ៉ូ ចាន់ដារា ក៏បានចែករំលែករូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកលើកឡើងស្ទើរគ្រប់គ្នាថា មើលតែរូបភាពក៏ដឹងថា រ៉ូ ចាន់ដារ៉ា កំពុងរស់នៅពោរពេញទៅដោយសេចក្តីសុខ ក្នុងជីវភាពហ៊ឺហាមិនធម្មតាឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការលើកឡើងរបស់ រ៉ូ ចាន់ដារ៉ា កន្លងទៅនោះ បានឱ្យដឹងថា រូបភាពដែលបង្ហោះនោះ គឺជារូបភាពលើកដំបូងរបស់នាង និង ក្រុមគ្រួសារតូចសម្រាប់ឆ្នាំ ២០២១ នេះ ។ អ្វីដែលចាប់អារម្មណ៍ ដ្បិតតែរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំ ហើយមានឈ្មោះជាអ្នកម្តាយទៀត តែសម្រស់ក៏ដូចជារូបរាងរបស់ រ៉ូ ចាន់ដារ៉ា នៅតែតូចច្រឡឹង មិនប្រែប្រួលពីមុនឡើយ ។ ហាក់ខុសពីតារាដទៃរស់នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក រ៉ូ ចាន់ដារ៉ា មិនបានប្រកបអាជីពអ្វី ក្រៅពីបំពេញតួនាទីជាមេផ្ទះ និង ភរិយាដ៏ល្អទទួលបានការថ្នាក់ថ្នមពីស្វាមីនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រ៉ូ ចាន់ដារ៉ា ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ក្នុងស្រុកខ្មែរ តែក្រោយពីនាងរៀបការរួច នាងក៏បានដកខ្លួនចេញពីវិស័យមួយនេះ រួចបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីភ្លាមៗដែរ ដោយក្លាយជាអាណិកជនខ្មែរម្នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាបីឆ្នាំហើយដែល រ៉ូ ចាន់ដារ៉ា បានទៅរស់នៅសហរដ្ឋអាមេរិក ហើយកន្លងមកនាងក៏ធ្លាប់បណ្តើរស្វាមីមកលេងស្រុកកំណើតជាបន្តបន្ទាប់ តែចុងក្រោយនេះ ហាក់រាងរយាលដោយសារជំងឺកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment