ត្រេកអរជំនួស! អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសទិញមៀន និង តាង៉ែន ១០០០ តោន ពីប្រជាកសិករខ្មែរ

ថ្មីៗនេះ គេសង្កេតឃើញបញ្ហាផ្លែមៀន និង តាង៉ែន ដែលកំពុងខ្វះទីផ្សារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ជាខ្លាំង ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជានាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងដើម្បីជួយប្រមូលទិញកសិផលពីប្រជាកសិករ ដើម្បីដោះស្រាយបញ្ហាមួយរយៈពេលសិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះបន្តិច អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានប្រកាសថាខ្លួននឹងចូលរួមចំណែកជួយកសិករខ្មែរ ដោយនឹងបញ្ជាទិញផ្លែមៀន និង តាង៉ែន ចំនួន ១០០០ តោន ហើយនឹងលក់ទៅវិញក្នុងតម្លៃខាតដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានរៀបរាប់ថា ៖ «ការលំបាករបស់ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូល ខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករ និង រាជរដ្ឋាភិបាល ។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀន ឬ តាង៉ែន ចំនួន ១០០០ តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម ហើយខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះ មិនទិញពីក្រុមហ៊ុន និង កសិដ្ឋានធំៗនោះទេ ។ ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នាសុទ្ធតែមានបំណងចង់ជួយជ្រុំជ្រែងប្រជាកសិករយើង ដែលកំពុងជួបប្រទះនូវការលំបាក ដោយសារកូវីដ-១៩ នេះ ដែលជាវិបត្តិទូទាំងពិភពលោក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ាបន្ថែម៖ «បើសិនជាអាចក្នុងឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង គ្មានអ្នកណាដែលស្រឡាញ់យើង ជាងប្រជាជាតិរបស់យើងទេ (ពាក្យថាចង់ជួយ អ្នកណាក៏អាចនិយាយបាន មានតែអំពើនៃការជួយទេ ទើបជាការជួយពិតប្រាកដ) មួយគ្រួសារជួយទិញ ៥ គីឡូមិនច្រើននោះទេ ។ ដោយខ្ញុំលក់ចេញតែ ១៩០០ រៀល ក្នុងមួយគីឡូប៉ុណ្ណោះ ខំមិនលេខទូរស័ព្ទខាងក្រោម និង ចំនួនដែលត្រូវទិញ» ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment