ក្រោយបាន ១០ ម៉ឺនដុល្លារដល់ដៃភ្លាម ស្រាប់តែ ម៉ាក់ក័ក្ខ តារាTikTok មិនបង្អង់កាន់លុយវឹងទៅទិញឡានថ្មីជិះឲ្យហំហានម្តង

កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ នេះ មានការភ្ញាក់ផ្អើលជាខ្លាំងពីមហាជនលើបណ្ដាញសង្គម បន្ទាប់ពីបានឃើញតារា TikTok ស្រីដ៏ល្បី ម៉ាកល័ក្ខ បានធ្វើការទម្លាយនូវតម្លៃខ្លួនរបស់នាង ខណៈធ្វើការចុះកុងត្រាការងារជាមួយថៅកែហាងពេជ្រ ទ្រី ដាណា ដែលមានតម្លៃខ្ពស់ខ្លាំងប្រមាណខ្ទង់ ១០ ម៉ឺនដុល្លារឯណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់ពីធ្វើការទម្លាយតម្លៃខ្លួននៃការចុះកុងត្រាការងារនេះហើយ ស្រាប់តែតារា TikTok ស្រីស្រស់រូបនេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ថែមទៀត បន្ទាប់ពីឃើញរូបនាងកាន់លុយទាំងដុំទៅទិញឡានស៊េរីទំនើបថ្មីសន្លាងមួយគ្រឿងម៉ាក Lexus NX300 មានតម្លៃរាប់ម៉ឺនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបង្ហោះរូបភាពភ្ជាប់ជាមួយសារលើបណ្ដាញសង្គមរបស់ស្រីស្អាតរូបនេះ បានសរសេរទៅកាន់អ្នកគាំទ្ររបស់នាងយ៉ាងដូច្នេះថា « អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់ចូលចិត្តនាងខ្ញុំកន្លងមក ដែលតែងតែលើកទឹកចិត្តរហូត ទោះមានរឿងអ្វីក៏ដោយ ធ្វើឱ្យខ្ញុំស៊ូរហូតដល់មានថ្ងៃនេះ… ហើយនាងខ្ញុំក៏សុំអរគុណបងស្រី ទ្រី ដាណា ជាពិសេស ដែលផ្ដល់ការងារដែលល្អមួយនេះឱ្យប្អូន ហើយអរគុណអ្នកដែលតែងតែមើលងាយខ្ញុំកន្លងមក ធ្វើឱ្យខ្ញុំស្គាល់ពាក្យថារឹងមាំមិនចុះចាញ់» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ ប្រិយមិត្តអ្នកគាំទ្រជាច្រើនរបស់ តារា TikTok រូបនេះ ក៏បានចូលអបអរសាទរចំពោះការទទួលបានសមាជិកដ៏ថ្មីសន្លាងនេះ និង ជូនពរដល់រូបនាងកាន់តែទទួលបានភាពជោគជ័យលើអាជីពការងាររបស់នាងផងដែរ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment