អីយ៉ា ស្ងាត់ៗ ស្រាប់តែលោក ជា វិបុល ដឹកដៃភរិយា សំងំសង់ផ្ទះលំហែផ្ទាល់ខ្លួនធំ សម្បើមនៅកន្លែងនេះ

ប្រិយមិត្តបានជ្រាបហើយពីប្ដីប្រពន្ធអ្នកសិល្បៈមួយគូ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ សព្វថ្ងៃសង្កេតឃើញថា អ្នកទាំងពីរកំពុងតែមានការមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ដែលក្ដោបបានទីផ្សារខ្លាំងក្នុងការកាន់កម្មវិធីធ្វើជាពិធីករ ពិធីការិនី កម្មវិធីជាច្រើននៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពមមាញឹក និងការប្រឹងប្រែងនេះ ប្ដីប្រពន្ធពិធីករពិធីការនីមួយគូនេះ ក៏កាន់តែទទួលបានភាពជោគជ័យទាំងជីវិតការងារ និងជីវិតគ្រួសារ ដែលធ្វើឱ្យអ្នកទាំងពីរមានជីវិតរស់នៅយ៉ាងសោយសុខ ប្រើជីវិតបែបស៊ីវិល័យហាយសូរ និងរីករាយបំផុតជាមួយកូនស្រីជាទីស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ កាន់តែចាប់អារម្មណ៍ជាមួយនឹងជីវិតគ្រួសារប្ដីប្រពន្ធមួយគូនេះថែមទៀត បន្ទាប់ពីបានឃើញ បើកបង្ហាញនូវគ្រោងផ្ទះដ៏ធំមួយ ដែលកំពុងតែធ្វើការសាងសង់នៅឯទឹកដីក្រុងតាខ្មៅ ដែលជាផ្ទះលំហែសម្រាប់គ្រួសារអ្នកទាំងពីរ ដោយជុំវិញអមដោយធម្មជាតិបន្លែផ្លែឈើយ៉ាងស្រស់ស្អាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបង្ហោះរបស់ លោក ជា វិបុល ដែលបានសរសេរសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា « ស្របពេលកំពុងអភិវឌ្ឍន៏ស្តារព្រែកទំហំ ៨ ម៉ែត្រ ពង្រីកផ្លូវ ៣០ម៉ែត្រ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ពេលនេះកូនផ្ទះលំហែក៏បាន៧០ភាគរយហើយដែរ។ ជិតបានមកសម្រាកលេងហើយ »៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment