នៅចាំប្អូនប្រុសម្នាក់នេះបានទេ? ធួន ដាណុច និយមច្រៀងបទស្រី ពេលនេះប្ដូរស្ទីលថ្មីច្រៀងសំឡេងបុរស ពីរោះណាស់ (វីដេអូ)

មហាជនជាច្រើនប្រាកដជាបានស្គាល់ហើយពី អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ និងជាអតីតបេក្ខភាព X-Factor Cambodia ធួន ដាណុច ដែលទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងពីទស្សនិកជន ជាមួយនឹងសមត្ថភាពនៃការច្រៀងចម្រៀង ដែលអាចច្រៀងបានពីរសំឡេង ទាំងបទប្រុស និងបទស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អតីតបេក្ខភាពក្នុងកម្មវិធីដ៏ល្បីលំដាប់ពិភពលោករូបនេះ បច្ចុប្បន្ន បានក្លាយជាតារាចម្រៀងប្រុសវ័យក្មេងប្រចាំផលិតកម្មថោន ដែលកាន់តែទទួលបានការគាំទ្រខ្លាំងជាមួយនឹងបទចម្រៀងថ្មីៗ ប៉ុន្តែកន្លងមក លោក និយមចូលចិត្តច្រៀង និងចេញបទចម្រៀងតែបទស្រីប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ កាន់តែមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពី តារាចម្រៀងប្រុសវ័យក្មេងរូបនេះ បានធ្វើការផ្លាស់ប្ដូរស្ទីលថ្មី នៃការប្រើសំឡេងរបស់ខ្លួន ដោយបានចេញបទចម្រៀងប្រុសវិញម្ដង ដែលធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រប្លែកអារម្មណ៍ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ជាមួយនឹងការបកស្រាយបទចម្រៀងប្រុសនេះ ធួន ដាណុច ក៏បានបង្កើតនៅរសជាតិថ្មី មានទឹកដមសំឡេងពីរោះប្លែកមួយបែបទៀត ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងសរសើរខ្លាំងពីសំណាក់មហាជនជាច្រើន៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment