ចេះរកនឹកឃើញ! សុភ័ក្រ្ត កុសុម៉ា ប្រមូលពួកម៉ាក តែងខ្លួនជាមនុស្សចាស់អបអរខួបកំណើតម្ដាយ

ជារៀងរាល់ឆ្នាំទោះបានធ្វើកម្មវិធីធំតូច ឬ មិនបានធ្វើក្ដី ប៉ុន្តែ សុភ័ក្រ្ត កុសុម៉ា តែងបង្ហាញនូវសេចក្ដីស្រឡាញ់ និងចំណាយ​លុយផ្ទាល់ខ្លួនទិញរបស់មានតម្លៃផ្សេងៗជូនម្ដាយជាទីស្រឡាញ់ ក្នុងថ្ងៃខួបកំណើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកឆ្នាំនេះ ពិធីការិនិដ៏ល្បីរូបនេះ បានរៀបចំកម្មវិធីអបអរខួបចម្រើនព្រះជន្មម្ដាយជាទីស្រឡាញ់របស់នាងជាលក្ខណៈគ្រួសារ និង មានឃើញវត្តមានចូលរួមពី មិត្តភក្តិ បងប្អូន និងមិត្តរួមអាជីពជាច្រើននាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ក្នុងកម្មវិធីខួបកំណើតនេះ គឺ តារាស្រីរូបនេះ និងភ្លៀវដែលចូលរួមកម្មវិធី បានតុបតែងមុខមាត់ ស្លៀកពាក់ជាមនុស្សវ័យចំណាស់ប្រហាក់ប្រហែលនឹងវ័យរបស់ម្ដាយនាងយ៉ាងប្លែកខុសពីកម្មវិធីខួបកំណើតគេដទៃៗទៀត មើលទៅពោរពេញដោយភាពរីករាយ និងស្នាមញញឹម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ពិធីការិនីកំពូលវោហាររូបនេះ ក៏បានសរសេរសារជូនពរយ៉ាងមានអត្ថន័យចំពោះម្ដាយជាទីស្រឡាញ់របស់នាងបែបនេះថា «រីករាយថ្ងៃកំណើតអ្នកម្តាយជាទីស្រលាញ់ កូនសូមជូនពរអ្នកម្តាយមានសុខភាពល្អ អាយុវែងគង់ជាម្លប់កូនចៅរហូតទៅ កូនសូមអរគុណទេវតា ដែលបានអោយកូនចាប់ជាតិធ្វើជាកូនស្រីរបស់អ្នកម្តាយ ហើយកូនសុំផ្សងជួបអ្នកម្តាយគ្រប់ៗជាតិ សុំទោសផងបងប្អូនកម្មវិធីយើងខ្ញុំធ្វើជាលក្ខណៈគ្រួសារ ហើយយើងនៅតែគោរពការអនុវត្ត ៣កុំ ៣ការពារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ បើងាកទៅមើលមហាជនវិញ ក៏បាននាំគ្នាធ្វើការចែករំលែកតៗគ្នាចូលរួមអបអរខួបកំណើតម្ដាយរបស់ពិធីការិនីរខាងលើនេះ ព្រមទាំងមានពាក្យពេចន៍ជូនពរជាបន្តបន្ទាប់ផងដែរ៕ ប្រភព៖ popular

Related posts

Leave a Comment