រំភើបណាស់! លោកឧកញ៉ា ស៊ូ វីរៈ ប្រកាសប្រមូលទិញផ្លែមៀន និងតាង៉ែន ១០០ តោន

ខណៈពេលដែលមួយរយៈចុងក្រោយនេះ កសិផលផ្លែមៀនខ្មែរ របស់ប្រជាកសិករជាច្រើនបានប្រឈមនឹងការខ្វះទីផ្សារ ដោយសារបញ្ហាបិទច្រកចេញចូល សម្តេចនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោកជំទាវ បានបញ្ជាទិញផ្លែមៀនជាច្រើនពីតាមបណ្តាខេត្តជាប់ព្រំដែនខ្មែរ-ថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះគេសង្កេតឃើញមាន លោកឧកញ៉ា ស៊ូ វីរៈ នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានប្រកាសប្រមូលទិញផ្លែមៀន និងតាង៉ែន ចំនួន ១០០ តោនផងដែរ ដើម្បីជួយសម្រួលដល់ការលក់ និងស្វែងរកទីផ្សារបស់បងប្អូនប្រជាកសិករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក សួរ វីរៈ ផ្ទាល់បានរៀបរាប់ឱ្យដឹងថា ៖ «ខ្មែរជួយខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិ និងកសិករខ្មែរ ខ្មែរមិនគួរទុកដីឱ្យទំនេរនោះទេ ព្រោះកសិកម្មជាចំណូលមួយផ្នែកធំ ក្នុងការជួយដល់សេដ្ឋកិច្ចគ្រួសារ ។ គាត់ខំដាំ យើងខំជួយលក់ដើម្បីបន្តការចូលរួម​ជួយ​ដល់​​កសិផលខ្មែរ ខ្ញុំបាទនឹងជួយទិញផ្លែតាង៉ែន និងមៀន ចំនួន ១០០ តោន បន្ថែមទៀតដើម្បីលក់លើទីផ្សារប្រទេសកម្ពុជា ក៏ដូចជាតាមការិយាល័យនានា របស់ក្រុមហ៊ុន វីរ: ប៊ុនថាំ ទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ។ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវ ដែលមានបំណងទិញផល្លានុផលខ្មែរ សូមប្រជាកសិករដែលមានផ្លែមៀន និងតាង៉ែន សូមទាក់ទងមកខ្ញុំបាទផ្ទាល់ ឬ ខលមកកាន់លេខ ០៨៦ ៧៣ ៧៥ ៩២» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment