រំភើបចិត្តជំនួស! ក្រោយដឹងរឿងនេះភ្លាម អ្នកស្រី ទ្រី ដាណា បានសម្រេចចិត្តធ្វើរឿងមួយនេះ ជូនដល់បងប្អូនកសិករខ្មែរយើងហើយ ដោយអ្នកស្រីបាន ប្រកាសថា..

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញ អ្នកស្រី ទ្រី ដាណា បានប្រកាសធ្វើរឿងមួយ ដ៏សែនរំភើបជំនួសបងប្អូនកសិករខ្មែរយើង ដោយនឹងជួយទិញមៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អ្នកស្រី ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “កសិករឆ្នាំនេះ ដាំមៀនបានល្អបានផលច្រើន តែដោយសារវិបត្តិកូវីដ១៩ នៅប្រទេសជិតខាង យើងមិនអាចនាំចេញបាន នាងខ្ញុំ នឹងជួយទិញមៀនពីកសិករដែលជួបការលំបាក ចែកជូនបងប្អូន ពិសេសហ្វេនៗ បានភ្លក់រសជាតិទាំងអស់គ្នា។ ពេលនេះ យើងត្រូវជួយគ្នាទិញ ដើម្បីកសិករមានដើមទុនបន្ត ក៏ដូចជាចូលរួមកាត់បន្ថយការលំបាករបស់កសិករ ជាមួយសម្ដេច ដែលប្រកាសប្រមូលទិញពីកសិករ តោះ! អ្នកណា ចង់ញាំមៀនខ្លះ???”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញការប្រកាសរបស់ អ្នកស្រី ទ្រី ដាណា បែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងនូវក្តីរំភើបចិត្តជំនួស បងប្អូនកសិករខ្មែរយើង ថែមទាំងមានអ្នកខ្លះបានទម្លាយពាក្យទាំងនេះចេញមកហថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“លាញ់បងស្រីពេញបេះដូងម៉ង, សូមសសើរទឹកចិត្តបងស្រី, មាតាចិត្តធម៍, សប្បាយចិត្តជំនួស, បងចិត្តធម៌ណាស់, ចាសបង ពិតជាមានចិត្តល្អណាស់, ទឹកចិត្តបងល្អខ្លាំងណាស់បងខ្ញុំចង់ញ៉ាំដែរ, បានបុណ្យច្រេីនណាស់ចែ, ល្អៗណាស់បងស្រី, មៀនល្អៗណាស់បង បេីមិនជួយទិញស្តាយ គាត់ខំថែ ហើយ ខាតទៀត បានបុណ្យច្រេីនណាស់បង, ចិត្តធម៌គ្រប់ពេលបងស្រីទ្រីដាណា” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment