ញ៉ាក់សាច់! ចិញ្ចៀនពេជ្រ ភរិយា លោកកែវ វាសនា ទើបទិញយកហុងស៊ុយ មានតម្លៃស្មើផ្ទះវីឡាទោល…(មានវីដេអូ)

ក្រោយពីបានរៀបការជាមួយនឹងភរិយាជាអ្នកខេត្តបន្ទាយមានជ័យ ទាំងស្អាត ឆ្លាត ពូកែ និង ទទួលបានកូនប្រុសស្រីមួយ​គូមក តារាចម្រៀង កែវ វាសនា ហាក់មិនសូវជាបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាញឹកញាប់នោះទេ ដោយ លោក និងភរិយា ចាប់ដៃគ្នាងាកទៅផ្ដោតកាន់តែខ្លាំងលើមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ បច្ចុប្បន្ន ជាមួយនឹងការប្រឹងប្រែងក្ដោបក្ដាប់លើមុខជំនួញកាន់តែជោគជ័យខ្លាំង តារាចម្រៀងប្រុសរូបនេះ និងភរិយា កាន់តែមានជីវភាពធូរធារ រស់នៅយ៉ាងហាយសូរ ដែលតែងបង្ហាញនូវរបស់ទ្រព្យជាច្រើនចេញពីកម្លាំងញើសឈាមរបស់អ្នកទាំងពីរ មានទាំងផ្ទះវីឡាដ៏ស្កឹមស្កៃ ឡានជិះទំនើបៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ ភរិយារបស់តារាចម្រៀងប្រុសរូបនេះ គឺអ្នកនាង លឹម សុគន្ធធារី កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង បើកភ្នែកធំៗ ក្រោយឃើញអ្នកនាង បង្ហាញនូវចិញ្ចៀនដាំគ្រាប់ពេជ្រយ៉ាងធំមួយរង់ និងគ្រឿងពេជ្រមួយឈុត ដែលពិតជាស្រស់ស្អាតភ្លឺចែងចាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ បើចាប់អារម្មណ៍ជាមួយនឹង តម្លៃចិញ្ចៀនដាំពេជ្រមួយគ្រាប់ដ៏ធំនេះវិញ គឺមានតម្លៃរហូតដល់ខ្ទង់ ២០ ម៉ឺនដុល្លារឯណោះ នេះបើយោងតាមរយៈការបង្ហោះរបស់ «ហាងមាសពេជ្រវីរិនរតនះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ បន្ទាប់ពីបានឃើញ និង ភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញនូវគ្រឿងអលង្ការនេះ មហាជនក៏ធ្វើការជូនពរដល់ តារាចម្រៀងប្រុស កែវ វាសនា និង ភរិយា កាន់តែកាក់កបលើមុខជំនួញ ព្រមទាំងកាន់តែទទួលបានសុភមង្គលក្នុងគ្រួសារផងដែរ៕ ប្រភព៖ popular

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment