មិនធម្មតា! ស្ងាត់ៗ ស្រាប់តែតារា TikTok ម៉ាក់លក្ខ័ ទម្លាយតម្លៃខ្លួនលុយដុល្លារទាំងបាច់ៗ ខណៈចុះកុងត្រាជាមួយថៅកែ ទ្រី ដាណា (វីដេអូ)

អ្នកនិយមលេងបណ្ដាញសង្គម TikTok ប្រាកដជាបានស្គាល់ហើយពី កញ្ញា លក្ខ័ ហៅថា ម៉ាក់ល័ក្ខ ដែលរូបនាងក្រសោបបានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រិយមិត្តអ្នកគាំទ្រលើបណ្ដាញសង្គម TikTok និងហ្វេសប៊ុក តាមរយៈវីដេអូខ្លីៗសប្បាយៗ បង្ហាញនូវក្បាច់រាំ ក៏ដូចជាការសម្ដែងសាច់រឿងខ្លីៗជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពល្បីល្បាញនេះ តារា TikTok ស្រីស្រស់រូបនេះ បច្ចុប្បន្នកាន់តែទទួលបានការងារជាហូរហែ ដែលមានទាំងការថតសំអាងការ និងថតផ្សព្វផ្សាយឱ្យផលិតផលក្នុងស្រុកផ្សេងៗជាច្រើនទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលជាខ្លាំងពីមហាជនលើបណ្ដាញសង្គម បន្ទាប់ពីបានឃើញ តារា TikTok ស្រីល្បីឈ្មោះរូបនេះ បានទម្លាយនូវតម្លៃខ្លួនរបស់នាង ដោយបានធ្វើការចុះកុងត្រាការងារជាមួយ ថៅកែហាងពេជ្រ ទ្រី ដាណា ដែលមានតម្លៃខ្ពស់មិនធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើតាមការបង្ហាញនូវចំនួនលុយសុទ្ធទាំងខ្ទាស់ចំនួន ១០ដុំ ប្រមាណ ១០ម៉ឺនដុល្លារ ដែល ថៅកែ ទ្រី ដាណា បានបញ្ជាក់ថានេះ គ្រាន់តែជាការងារមួយផ្នែកតូចប៉ុណ្ណោះជាមួយនឹង ម៉ាក់លក្ខ័ ដែលនឹងមានការងារមួយផ្នែកធំផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រលើបណ្ដាញសង្គមរបស់ ស្រីស្អាតរូបនេះ ក៏បានចូលរួមអបអរសាទរគ្រប់ៗគ្នាជាមួយនឹងការងារថ្មីរបស់នាង ដែលមានតម្លៃខ្លួនខ្ពស់បែបនេះ៕ ប្រភព៖ popular

ចុចទីនេះដើម្បីទស្សនាវីដេអូ

Related posts

Leave a Comment