គូគេស្វីតដល់ហើយ! ក្រោយភ្ជាប់ពាក្យរួច គូដណ្តឹង វីរៈ និច្ច ដើរតាមនាងស្អិត ដូចស្រមោចតាមស្ករ

កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច្ច និង គូស្នេហ៍ បានចាប់ដៃគ្នាភ្ជាប់ពាក្យហើយដែរ ដោយមានការចូលរួមដឹងឮពីចាស់ទុំទាំងសងខាង ។ ក្នុងនោះ មហាជន និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ ក៏បានចូលរួមអបអរសាទរដល់ វីរៈ និច្ច ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត បើមិនទាន់បានបញ្ជាក់ពីថ្ងៃដឹកដៃគ្នាចូលរោងការ ក្រោយភ្ជាប់ពាក្យក្តី កញ្ញា វីរៈ និច្ច និង គូដណ្តឹង ហាក់កាន់តែបង្ហាញភាពផ្អែមល្ហែម និង បើកចំហដល់មហាជនពីទំនាក់ទំនងរបស់អ្នកទាំង ២ កាន់តែច្រើនឡើង លើបណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេបានផ្លាស់ប្តូររូបភាពលើ Cover និង Profile fb ក៏ដូចជាបានដាក់ទំនាក់ទំនងជាផ្លូវការលើហ្វេសប៊ុកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលគូដណ្តឹងដ៏ស្រស់សង្ហាវ័យក្មេងរបស់កញ្ញា វីរៈនិច្ច ឯណោះវិញ ក៏មើលទៅហាក់ស្រឡាញ់ថ្មមចិត្តនាងយ៉ាងខ្លាំង ដោយគ្រប់សកម្មភាព គឺលោកតែងតែយកចិត្តទុកដាក់អនាគតភរិយា ។ លើសពីនោះ មិនថាតែកញ្ញា វីរៈ និច្ច ទៅណានោះទេ គឺលោកតែងតែដើរតាមស្អិតខ្លាំង ដូចស្ករតាំងម៉ែយ៉ាងដូច្នោះដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment