ភ្នំពេញ ៖ អតីតបេក្ខនារីក្នុងកម្មវិធី X Factor Cambodia កញ្ញា ចាន់ឡា យ៉ាងណាមិញ ក្រោយពីមានរឿងរ៉ាវកន្លងមក នាងនៅតែទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាជន។ក្នុងនោះដែរ ដោយកាលពីពេលកន្លងមក ចាន់ឡា ត្រូវបានអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើនបានឧបត្ថម្ភសំលៀកបំពាក់ ថវិកា គ្រឿងអលង្ការ និង ការផាត់មុខកែសម្ផស្សជាដើម ក្រោយការចុះផ្សាយព័ត៌មានថា បេក្ខនារី ចាន់ឡា ត្រូវបានគេរើសអើង ខណៈនាងចូលប្រឡងចម្រៀងនោះ។
ជាមួយគ្នានោះដែរ អតីតបេក្ខនារីX Factor Cambodia ទោះបីជានាងប្រឡងធ្លាក់យ៉ាងណា ក៏ភាពលេចធ្លោ រួមជាមួយនឹងការចាប់អារម្មណ៍ជាខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុកនៅតែមាន ហើយជីវិតរបស់ ចាន់ឡា បានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងតែម្ដង មិនថាតែរូបសម្រស់ ការស្លៀកពាក់ និងការតុបតែងខ្លួននោះទេ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ អតីតបេក្ខនារីX Factor Cambodia លៀង ចាន់ឡា ត្រូវបានម្ចាស់កម្មវិធី អញ្ជើញទៅច្រៀងនៅឯខេត្តកែប ដែលនេះពិតជាឱកាសដ៏ពិសេសបំផុតមួយ ក្នុងការបោះជំហានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ។
ទន្ទឹមនឹងនោះដែរ អ្វីដែលខកចិត្តបំផុតនោះ ក្នុងអំឡុងបំពេញការងាររបស់ ចាន់ឡា ទៅកាន់ខេត្តកែប បែរជាត្រូវខកខានក្នុងការច្រៀងទៅវិញ ដោយសារតែមូលហេតុមានភ្ញៀវធ្លាក់ខ្លាំងពេក ហើយនៅថ្ងៃនេះដែរ ប្អូនស្រី ចាន់ឡា នឹងវិលត្រឡប់មកភ្នំពេញ ដើម្បីបន្តថតរឿងខ្លីរបស់ខ្លួនផងដែរ៕
បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ ៖
Posted by Leang Channla on Thursday, August 29, 2019