ស្ងាត់ឈឹងជិត ២០ ឆ្នាំ តាមពិត យស បូវណ្ណៈ កំពុងសំងំ រស់នៅសាងសុភមង្គលនឹងគ្រួសារមួយនេះ នៅលើទឹកដីអាមេរិក

មិនខុសពីលោក ទេព រិន្ទដារ៉ូ និង តារាសម្តែងប្រុសល្បីៗមួយចំនួនទៀតកាលពីជំនាន់ឆ្នាំ ៨០-៩០ នោះទេ លោក យស បូវណ្ណៈ ក៏ជាតារាសម្តែងប្រុសឆ្នើម និង ល្បីល្បាញផងដែរ ដោយដៃគូសម្តែងដ៏ស័ក្តិសមរបស់លោកមានដូចជា អ្នកនាង អម្ពរ ទេវី អ៊ុំ សុវណ្ណនី ចាន់ តារាទី កែវ កល្យាណ សុខ ស្រីមុំ និង តារាល្បីជាច្រើនរូបទៀត ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមាណជិត ២០ ឆ្នាំមកហើយ ដែលតារាសម្តែងប្រុស យស បូវណ្ណៈ បានចាកចេញពីអាជីពសម្តែង និង បានចេញទៅរស់នៅក្រៅប្រទេសឯសហរដ្ឋអាមេរិក ក្នុងរដ្ឋឡុងប៊ិច តែយ៉ាងណាតារាសម្តែងប្រុសល្បីឈ្មោះក្នុងទសវត្សរ៍ទី ៨០-៩០ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និង ផលិតករក្នុងស្រុកដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាបានចេញទៅរស់នៅសហរដ្ឋអាមេរិកជុំគ្រួសារប្រពន្ធកូនយ៉ាងមានសុភមង្គលក្តី តារាសម្តែងជើងចាស់សម័យឆ្នាំ ៨០-៩០ ខាងលើ ក៏តែងតែបានមកលេងប្រទេសកំណើតជារឿយៗដែរ ដោយលើកចុងក្រោយនេះគឺនៅចុងឆ្នាំ ២០១៨ កាលណោះលោកមិនត្រឹមតែមកលេងប្រទេសកំណើតធម្មតាទេ ប៉ុន្តែថែមទាំងបានចូលរួមថតភាពយន្តថ្មីឱ្យផលិតកម្មមហាហង្សតាមការអញ្ជើញទៀតផង ដែលរឿងនោះមានចំណងជើង «លោកឪពុក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិលមកលេងប្រទេសកំណើតកាលពីចុងឆ្នាំ ២០១៨ នោះដែរ លោក យស បូវណ្ណៈ បានជួបមិត្តចាស់ក្នុងសិល្បៈជាច្រើនរូប ពិសេសគឺដៃគូសម្តែងចាស់វស្សារបស់ខ្លួនគឺអ្នកនាង ចាន់ តារាទី រួមនឹងតារាស្រករក្រោយជាច្រើនរូបទៀត ដែលធ្វើឱ្យលោកបង្ហាញក្តីរំភើប និង សប្បាយរីករាយចិត្តយ៉ាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា លោក យស បូវណ្ណៈ ធ្លាប់ជាតារាសម្តែងលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈក្នុងអំឡុងទសវត្សរ៍ទី ៨០-៩០ ដែលលោកធ្លាប់រួមសម្តែងជាមួយតារាល្បីឈ្មោះក្នុងសម័យកាលនោះជាច្រើន ។ រឿងល្បីមួយចំនួនដែលលោកបានចូលរួមសម្តែងមាន រឿង «បិទភ្នែកហែកទ្រូង» សម្ដែងជាមួយ អ្នកនាង អម្ពរ ទេវី រឿង «ព្រាននារីអស់លក្ខណ៍» សម្ដែងជាមួយអ្នកនាង អ៊ុំ សុវណ្ណនី រឿង «ទាសីស្នេហ៍» សម្តែងរួមជាមួយ ចាន់ តារាទី និង ក្រោយៗមកទៀតជាមួយអ្នកនាង សុខ ស្រីមុំ កែវ កល្យាណ និង តារាៗល្បីៗជាច្រើនទៀត ។ ភាពយន្តដែលធ្វើឱ្យទស្សនិកជនចងចាំមិនភ្លេចនោះគឺរឿង «ព្រានព្រៃដំរីដេញ» សម្ដែងជាមួយនឹងអ្នកនាង កែវ កល្យាណ ៕ ប្រភព៖ popular

Related posts

Leave a Comment