គ្មានចិត្តអាណិតប្រពន្ធអីបន្តិចសោះ! ប្តីលួចទៅការប្រពន្ធថ្មី ស្រាប់តែប្រពន្ធបីកូនតូចយំសស្រាក់ ឈរមុខរោងការ តវ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង(មានវីដេអូ)

ហ្វេសប៊ុក៖ នាពេលព្រឹកមិញនេះ ដែលត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការណ៍មួយបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែបរុសម្នាក់ បានលួចទៅរៀបការជាមួយនារីដទៃទៀត ទាំងខ្លួនមានប្រពន្ធ និងកូនហើយ មិនទាន់បានលេងលះគ្នាដាច់ស្រេចផង។ ក្នុងហេតុការណ៍នេះផងដែរ បានកើតឡើតស្ថិតនៅ ភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្ត កំពង់ចាម។

ជាក់ស្តែងយោងតាមរយៈហ្វេសប៊ុកផេកមួយមានឈ្មោះ បងថាវី សាន់អេសស៊ីPage បានធ្វើឲ្យលើកឡើងឲ្យដឹងថា៖ ”ភាគបន្ត បីកូនចូលរោងការ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលជាអតីតប្រពន្ធដើម មិនទាន់ចប់សាលក្រម ឈ្មោះ រិន រចនា អាយុ១៩ឆ្នាំ បានបីកូន ចូលតវ៉ានៅរោងការ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម..ក្នុងពេលដែលអតីតប្តី ឈ្មោះ ឆែមសុខលី កំពុងតែសំពះផ្ទឹមកាត់សក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩”។

ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវខាងលើនេះផងដែរ គឺមិនមានការប្រើប្រាស់អំពើហិង្សានោះឡើយ ដោយគ្រាន់តែបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់រស់នៅក្បែរទីកន្លែងកើតហេតុនោះ បាននាំគ្នាចោមរោមមើល បូករួមជាមួយការហួសចិត្តអាណិតអាសូរទៅដល់អតីតប្រពន្ធដើម មិនគួរជួបមនុស្សប្រុសចោកប្រភេទនេះសោះឡើយ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment