លែងសុទ្ធតែចឹងៗហ្មង! គង់ ចាន់ស្រីមុំ លែងស្ទាយ៍តែងខ្លួន ចូលធ្វើម្ហូប ឃើញហើយវិលមុខជំនួស

ភ្នំពេញ៖ ជាតារាស្រីលំដាប់ពហុជំនាញ ដ៏មានទេពកោសល្យប៉ិនប្រសប់ អ្នកនាង គង់ចាន់ ស្រីមុំ កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗជាច្រើនទូទាំងប្រទេស មិនថាជីវិតក្នុងសិល្បៈនិងជីវិតឯកជនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ តារាស្រីនិងជាអ្នកម៉ាក់សម័យថ្មីរូបនេះ មិនត្រឹមតែមានជីវិតជោគជ័យលើវិថីសិល្បៈប៉ុណ្ណោះទេ បើនិយាយពីជីវិតគ្រួសារគេសង្គេតឃើញថាអ្នកនាងក៏មានសុភមង្គលមិនណយដែរ។ លើសពីនេះ បើងាកមកមើលរូបសម្រស់ អ្នកនាង គង់ចាន់ ស្រីមុំ វិញក៏ត្រូវមហាជនសរសើរមិនដាច់ពីមាត់ផងដែរ ដោយសារតែនៅតែស្រស់ស្អាតជានិច្ច បើទោះបីជាមានកូនស្រីមួយទៅហើយក្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ដូចសព្វមួយដងតារាស្រីស្រស់តូចច្រឡឹងរូបនេះ ជារឿយៗតែបង្ហាញខ្លួនមកជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបហាយសូ ប្លែកៗទាន់សម័យ ដែលជាមូដមិនដែលជាន់គ្នាម្ដងណាឡើយមកចែកជួនអ្នកទស្សនាមិនឲ្យសាំភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ស្រាប់តែមុននេះបន្តិច អ្នកនាង បានចេញមកបង្ហាញខ្លូនជាថ្មី ពោលគឺលើកនេះរឹតតែប្លែកជាងសព្វមួយដង ដោយអ្នកនាងមកជាមួយនឹងបរិយាកាសក្នុងផ្ទះបាយ បើតាមការបញ្ជាក់ពីតារាស្រីរូបនេះផ្ទាល់គឺ ជាស្ទាយ៍ចងចិត្តប្តីមិនឲ្យរកបាយក្រៅ ដោយមានការតុបតែងខ្លួនជាមួយនឹងឈុតរ៉ូបស្បៃសំពោងពណ៌ផ្កាឈូក អមនឹងម៉ូដសក់បួងឡើងដែលមើលទៅពិតជាប្លែកខ្លាំងមែនទែន៕ ប្រភព៖ khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment