គ្រប់គ្នាភ្ញាក់ផ្អើល ក្រោយបាត់មុខពីសិល្បៈជាង ២០ឆ្នាំ ខៃ ប្រសិទ្ធ មានមុខជំនួញធំមួយក្នុងដៃ លើទឹកដីអូស្រ្តាលី

អតីតតារាភាពយន្តទសវត្សទី៩០ លោក ខៃ ប្រសិទ្ធ គឺជាតួអង្គប្រុសមួយរូបដ៏ល្បីល្បាញ មានទេពកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ ដែលជាដៃគូដ៏ស័ក្តិសមជាមួយតួឯកស្រី អម្ពរ ទេវី ចាន់ តារាទី សុខ ស្រីមុំ និង ភរិយារបស់លោកគឺ ពិសិដ្ឋ ពិលីកា ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានដើរចេញពីវិស័យសិល្បៈ លោក ខៃ ប្រសិទ្ធ ក៏បានសម្រេចចិត្តចាកចេញពីប្រទេសកំណើតទៅផ្ញើព្រេងវាសនារស់នៅទឹកដីប្រទេសអូស្ត្រាលី និង បានរស់នៅក្នុងជីវភាពមួយថ្មីសន្លាងមួយនៅទីនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាលោកបានចេញទៅរស់នៅប្រទេសអូស្ត្រាលីទៅហើយក្តី ប៉ុន្តែអតីតតារាប្រុស ខៃ ប្រសិទ្ធិ ក៏ធ្លាប់បានត្រលប់មកលេងប្រទេសកម្ពុជាម្តងម្កាលផងដែរ គឺនៅដើមឆ្នាំ ២០១៩ ជាលើកចុងក្រោយដែលលោកបានត្រលប់មកកម្ពុជា ដោយបានមកលេងក្រុមគ្រួសារ និង ជួបមិត្តចាស់រួមអាជីព ព្រមទាំងបានមកចូលរួមថតសម្តែងក្នុងបទចម្រៀងទៀតផង ដូចជាបទ «ឪពុកអ្នកក្រ» របស់លោក សាវិន ហ្វីលីព និង បទ «ស័ង្ខសិល្បិ៍ជ័យ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ជាច្រើនឆ្នាំកន្លងមកនេះ ខៃ ប្រសិទ្ធ បានចាយជីវិតលើទឹកដីអូស្ត្រាលីយ៉ាងមានសុភមង្គល ព្រមទាំងបានលេចឮថាលោក កំពុងតែកាន់កាប់មុខជំនួញយ៉ាងធំមួយនៅក្នុងដៃថែមទៀត គឺមុខជំនួញអចលនទ្រព្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការទម្លាយប្រាប់ពីសំណាក់មិត្តចាស់រួមអាជីពរបស់ លោក ខៃ ប្រសិទ្ធ គឺ លោក សាវិន ហ្វីលីព ដែលថ្មីៗនេះ បានធ្វើការទាក់ទង Call Video តាមគណនីហ្វេសប៊ុកសួរសុខទុក្ខដល់រូបលោក ដែលបានបញ្ជាក់ពីជីវិតរស់នៅខ្លះៗពេលបច្ចុប្បន្នលើទឹកដីអូស្រ្តាលីរបស់លោកផងដែរ។

ក្នុងនោះបន្ទាប់ពីបានសួរសុខទុក្ខរួច លោក សាវិន ហ្វីលីព បានសរសេរប្រាប់ដល់មហាជនពីលោក ខៃ ប្រសិទ្ធ បែបនេះថា «យប់មិញនិយាយលេងជាមួយបង ខៃ ប្រសិទ្ធ តាមវីដេអូខលព្រោះបាត់ដំណឹងគាត់យូរពេក គាត់ប្រាប់ថាគាត់នៅតែមានសុខភាពល្អធម្មតាហើយពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលីដដែល។ មានផលរំខានខ្លះៗដែរនឹងមុខជំនួញ Real Estate របស់គាត់ដោយសារកូវីដ-១៩។ គាត់នៅតែនឹករឮកដល់អ្នកដែលធ្លាប់គាំទ្រភាពយន្តរបស់គាត់ក្នុងប្រទេសកម្ពុជាជានិច្ច »៕ «ប្រភព Popular»

Related posts

Leave a Comment