មិនគួរឲ្យជឿ! មុនសាងផ្នួស អតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ភ្លឹកអស់ ៣ ខែជួបរឿងនឹកស្មានមិនដល់

លោក ឆោម ប៊ុនយ៉ុង គឺជាអតីតតារាចម្រៀងធ្លាប់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងស្រទាប់ទស្សនិកជន ប៉ុន្តែខណៈពេលប្រឡុកសិល្បៈសុខៗស្រាប់តែបាត់វត្តមានតារាចម្រៀងទឹកកដមសំឡេងដ៏ផ្អែមត្រជាក់មុតស្រួចនេះ ពីពិភពសិល្បៈឈឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបាត់មុខយ៉ាងយូរពីសិល្បៈនោះ ស្រាប់តែកាលពីពេលកន្លងមក មហាជនអ្នកគាំទ្រជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានដឹងថាអតីតតារាចម្រៀងខាងលើនេះ បានទៅសាងផ្នួសបម្រើព្រះពុទ្ធសាសនា យកព្រះធម៌ធ្វើជាមិត្ត ផ្លាស់ប្ដូរពីការបកស្រាយបទចម្រៀងមកកាន់សៀវភៅកម្ពីរធម៌ ទន្ទេញបាលី លះបង់កាមកិលេសលោកី តាំងចិត្តស្ងប់ស្ងាត់ មិនប្រាថ្នាសម្លៀកបំពាក់ឆើតឆាយហ៊ឺហារ សូមត្រឹមពានាស្បង់ចីវរ រស់នៅក្នុងជីវិតស្ងប់សុខក្នុងវត្តអារម្តមួយនៅរាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ មុននឹងសាងផ្នួសដើរលើផ្លូវព្រះធម៌នេះដែរ អតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ដែលពេលនេះជាព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង បានមានសង្ឃដីការថា ព្រះអង្គធ្លាប់បានភ្លឹករយៈពេល ៣ ខែ មុននឹងសម្រេចចិត្តបួសជាលោក ។ ព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង មានសង្ឃដីការមកកាន់ «ប្រជាប្រិយ» នូវរឿងរ៉ាវអភិនីហារមួយចំនួន ដែលបានកើតឡើងកំឡុងពេលព្រះអង្គភ្លឹកលង់លក់អស់រយៈពេលប្រមាណជា ៣ ខែ ដោយព្រះអង្គ និង ក្រុមគ្រួសារមិននឹកស្មានថាព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង អាចនឹងមានជីវិតរស់នៅនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង មានសង្ឃដីការ លម្អិតថា «កំឡុងពេលព្រះអង្គភ្លឹករយៈពេល ៣ ខែ នោះ ក្រុមគ្រួសារគិតថាព្រះអង្គសុគតទៅហើយ ប៉ុន្តែមានតែព្រះអង្គផ្ទាល់នោះទេបានដឹងនូវរឿងរ៉ាវនៃការភ្លឹកលង់លក់របស់ព្រះអង្គ » ។ ព្រះអង្គមានសង្ឃដីការ បន្ថែមថា «ពេលដែលភ្លឹក ព្រះអង្គឃើញមានតែសៀវភៅធម៌ នៅក្បែរខ្លួន ហើយអក្សរធម៌លោតនឹងមុខ រហូតធ្វើឲ្យព្រះអង្គចាំធម៌បានខ្លះ ។ លើសពីនោះ នៅពេលភ្លឹកព្រះអង្គហាក់មាននរណាម្នាក់នៅពីក្រោយចាំដាស់តឿនឲ្យរៀនធម៌យ៉ាងដូច្នោះ ។ ពេលនោះនៅពេលភ្លឹក ដល់ចំណុចមួយព្រះអង្គ ដឹងថាអាចដាច់សង្ខារទៅហើយ តែព្រះអង្គខំប្រឹងរើបម្រាស់ក្រោករមៀលខ្លួនពីលើគ្រែ ហើយព្រះអង្គលុតជង្គង់ និង មានសង្ឃដីការថា ព្រះអង្គយល់ព្រមទៅបួសហើយ ហើយព្រះអង្គក៏ក្រោកឡើងពីការភ្លឹករយៈពេល ៣ ខែនោះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា ការសម្រេចចិត្តកោរលក់សាងផ្នួសធ្វើជាកូនចៅរបស់ព្រះរបស់ព្រះសង្ឃនេះ លោក ឆោម ប៊ុនយ៉ុង មិនមែនទើបតែធ្វើឡើងថ្មីៗនេះទេ ប៉ុន្ដែព្រះអង្គ ប៊ុនយ៉ុង មាននិស្ស័យជាមួយព្រះ ដោយបួសធ្វើជាព្រះសង្ឃតាំងពីកំឡុងចុងឆ្នាំ ២០១២ ឬដើមឆ្នាំ ២០១៣ មកម្ល៉េះ ពោលគឺរយៈពេលប្រមាណជា ១៣ ឆ្នាំ ក្រោយពីទ្រង់ក្រោកពីការលង់លក់រយៈពេល ៣ ខែនោះ ៕ ប្រភព៖ popular

Related posts

Leave a Comment