នាយ ចឺម ធ្លាប់អួលដើមក យំគគ្រូកជាលើកដំបូងនៅមុខកាមេរ៉ា ព្រោះតែរឿងមួយនេះ…(មានវីដេអូ)

មហាជនអ្នកគាំទ្រប្រាកដជាបានដឹងមកហើយ ពីសន្ទុះនៃប្រជាប្រិយភាពរបស់ នាយ ចឺម ដែលជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ។ ក្នុងនោះគេបានដឹងថា អតីតតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN រូបនេះ បានបញ្ចប់អាជីពពីតារាកំប្លែងភ្លាមៗក្រោយពីលោកទទួលសាងកេរ្តិ៍ឈ្មោះគួរសមលើអាជីពជាតារាចម្រៀងកាលពីកំឡុងឆ្នាំ ២០១៧។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ក្រោយពីក្លាយជាតារាចម្រៀងអាជីព និង មានបទចម្រៀងល្បីល្បាញជាច្រើនមក នាយ ចឺម ត្រូវបានមហាជនចាត់ទុកថា ជាតារាចម្រៀងប្រុសវ័យក្មេងដែលបានសាងកេរ្តិ៍ឈ្មោះ និង ជាពិសេសនោះ គឺប្រាក់ចំណូលបានច្រើនក្នុងការចេញច្រៀងកម្មវិធីប្រគុំតន្ត្រីម្តងៗរហូតអាចចំណាយទិញឡានទំនើបៗ ជាពិសេសនោះ គឺសង់ផ្ទះវីឡាយ៉ាងធំស្កឹមស្កៃទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទន្ទឹមនឹងភាពជោគជ័យនេះដែរ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ នៅក្នុងកម្មវិធី «Laugh and love talk show» នាយ ចឺម បានរៀបរាប់នូវរឿងរ៉ាវលំបាកយ៉ាងច្រើនទម្រាំលោកមានថ្ងៃនេះ ។ លើសពីនោះ អ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ទៀតនោះ នាយ ចឺម លើកឡើងថា លោកព្យាយាមដើម្បីទទួលបានភាពជោគជ័យថ្ងៃនេះ ព្រោះដើម្បីតែសង់ផ្ទះធំជូនម្តាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីនោះ តារាចម្រៀងរូបនេះបានរៀបរាប់ថា លោកខំប្រឹងព្យាយាមច្រៀងខនសឺតរាល់ថ្ងៃ គ្មានថ្ងៃសម្រាកក៏ព្រោះតែ ធ្លាប់សន្យាជាមួយម្តាយថាសង់ផ្ទះឲ្យគាត់ ដូច្នេះទោះជាហត់យ៉ាងណាគឺលោកត្រូវជម្នះឲ្យបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀបរាប់ទាំងអួលដើមក ទឹកភ្នែករលីងរលោង នាយ ចឺម បានបន្តទៀតថា ក្តីប្រាថ្នារបស់លោក ទៅថ្ងៃមុខយ៉ាងណាលោកមិនខ្វល់ ទោះជាថ្ងៃក្រោយលោកបាត់បង់អាជីពចម្រៀង លែងមានអ្នកគាំទ្រ ឬ មានអ្នកស្អប់លោកក្តី តែលោកបានសល់ផ្ទះមួយជូនម្តាយពីការប្រឹងប្រែងនេះហើយ៕​ ប្រភព៖ popular

ចង់ដឹងថា នាយ ចឺម រៀបរាប់យ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment