ទឹកចិត្តប្រពៃ! លោក សាន ដារ៉ាវីត នឹងចុះទៅចែកអាវរងា ជូនចាស់ៗតាមផ្លូវ, មានអ្នកណាចង់ចូលរួមទេ?

ភ្នំពេញ៖ ប្រិយមិត្តនិងមហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាមិនខាន លោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើត យុវជនសំរាម ហើយដោយការងារដំបូងរបស់លោក គឺចាប់ផ្តើមប្រមូលសំរាម នៅលូបឹងត្របែក។ មកទល់នឹងពេលនេះក្រុមរបស់លោក ត្រូវបានមហាជនជាច្រើនធំទទួលស្គាល់នូវទង្វើរដ៏ប្រពៃមួយនេះជាខ្លាំង ហើយព្រមទាំងទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំមួយចំនួនធំ ព្រមទាំងទទួលបានការឧបត្ថម្ភជាហូរហែរផងដែរ។

ជាក់ស្តែងនាថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០១៩ នេះផងដែរ លោកក៏បានធ្វើការប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ខ្ញុំនឹងធ្វើយុទ្ធនាការចុះចែកអាវរងាដែលខ្ញុំឈប់ប្រើទៅឱ្យទុរគតជនចាស់ៗតាមផ្លូវនៅថ្ងៃទី ១៥ ខែ១២ នេះ។ តើនៅក្នុងទូខោអាវរបស់អ្នកមានដែរទេ? សូមចូលរួមបរិច្ចាគ និង ចូលរួមគ្នាចែកក្នុងថ្ងៃនោះជាមួយគ្នាបាន”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment