កំសត់តែក្នុងរឿងទេ!! ជីវិតពិត «អាក្លូ» និង «អាកច់» ជាកំពូលអ្នកមាន ក្នុងចំណោមកំពូលអ្នកមាន ១០ រូបក្នុងប្រទេសរបស់ខ្លួន…

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក្នុងពេលបច្ចុប្បន្ន មានការបង្ហោះរូបភាព និង វីដេអូកំប្លែងជាច្រើនដែលធ្វើឲ្យអ្នកលេងចែករំលែកបន្តគ្នា ។ ក្នុងនោះក្លីបវីដេអូកំប្លែងរបស់ «អាក្លូ» ជនជាតិនីហ្សេរីយ៉ា ក៏មានការទស្សនាយ៉ាងច្រើនសន្ធឹកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ អ្នកទស្សនាជាច្រើនប្រាកដជាគិតថាតួសម្តែង «អាក្លូ» គឺជាក្មេងប្រុសអាយុខ្ទង់ជាង ១០ ឆ្នាំប៉ុណ្ណោះ តែតាមពិតទៅ «អាក្លូ» និង តួអង្គមិត្តភក្តិឈ្មោះ «អាកច់» នោះគឺអាយុខ្ទង់ ៤០ ឆ្នាំហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ តួអង្គទាំងពីររូបនេះគឺជាបុគ្គលដែលស្ថិតនៅក្នុងលំដាប់អ្នកមានទ្រព្យសម្បត្តិ រកចំណូលបានច្រើនបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា ក្នុងឆ្នាំ ២០២០ នេះ ដែលមិនខ្វល់ពីការចំណាយលើសម្ភារប្រើប្រាស់របស់ខ្លួនឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១- នាយ «អាក្លូ» ដែលអ្នកគាំទ្រខ្មែរហៅនេះ មានឈ្មោះពិតថា Osita Iheme កើតនៅឆ្នាំ ១៩៨២ ហើយឆ្នាំនេះ «អាក្លូ» មានអាយុ ៣៨ ឆ្នាំហើយ ។ សព្វថ្ងៃតារាកំប្លែងនេះ មានចំណូលក្នុងមួយខែប្រមាណជា ១,២ ពាន់លានណៃរ៉ា ស្មើនឹងជាង ៣,០៩២,៧៨៣ ដុល្លារសហរដ្ឋអាមេរិក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែងរូបនេះ ទទួលបានការគាំទ្រ និង ទេពកោសល្យចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើន មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ធ្លាប់ទទួលបានពានកិត្តិយសគឺមេដាយ MFR ដែលផ្តល់ឱ្យដោយប្រធានាធិបតីនីហ្សេរីយ៉ា នាឆ្នាំ ២០១១ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន «អាក្លូ» មានឡានទំនើបៗតម្លៃរាប់ម៉ឺនដុល្លារជាច្រើនគ្រឿងដូចជា រថយន្ត Land Rover LR3 តម្លៃ ២៥ លានណៃរ៉ា រថយន្ត Toyota Harrier មានតម្លៃ ៥០ លានណៃរ៉ា និង រថយន្តស្ព័រ NSX តម្លៃ ៥៨ លានណៃរ៉ាន ។ ក្នុងនោះក៏មានផ្ទះ ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗក្នុងតម្លៃខ្ទង់ ១០០ លានដុល្លារទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ «អាក្លូ» ក៏រកប្រាកចំណូលបន្ថែមទៀតបានពីការបើកសណ្ឋាគារទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២-នាយ «អាកច់» មានឈ្មោះពិតថា Chinedu Ikedieze កើតនៅឆ្នាំ ១៩៧៧ ហើយសព្វថ្ងៃមានអាយុ ៤២ ឆ្នាំហើយ ។ តារាកំប្លែងល្អិតរូបនេះ ក៏រកប្រាក់ចំណូលបានច្រើនមិនធម្មតាក្នុងមួយខែរហូតដល់ទៅ ១,៣ ពាន់លានណៃរ៉ា ស្មើនឹងជាង ៣,៣៥០,៥១៥ ដុល្លារសហរដ្ឋអាមេរិក ។ នៅក្នុងនោះដែរ តារារូបនេះត្រូវបានគេឲ្យសម្តែងជាតួអង្គកុមារា និង យុវវ័យផងដែរ ហើយតារារូបនេះធ្លាប់បានរៀបការរួចម្តង ។

ទោះបីជាមិនបានលម្អិតនូវទ្រព្យសម្បត្តិ និង ផ្ទះតារារូបនេះក្តី តែខាងក្រោមនេះគឺជាឡានទំនើបដែលលោកមានក្នុងពេលបច្ចុប្បន្ន -រថយន្ត Infinity Jeep FX មានតម្លៃយ៉ាងហោចណាស់ ២០ លានផោន -រថយន្ត Honda Accord មានតម្លៃ ១០ លានណៃរ៉ា -រថយន្ត Porsche Carrera ៩១១ មានតម្លៃ ៣៨ លានណៃរ៉ា -រថយន្ត Hummer limousine ដែលមានតម្លៃ ៧៥,២ លានណៃរ៉ា -រថយន្ត Mercedes-Benz E300 ដែលមានតម្លៃ ១៩,២ លានណៃរ៉ា -រថយន្ត Toyota Camry តូយ៉ូតាខេមរីដែលមានតម្លៃ ១៣,៨ លានណៃរ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ដោយស្ថិតនៅក្នុងលំដាប់តារាដែលមានប្រាក់ចំណូលច្រើន នាយ កច់ ត្រូវបានគេដឹងថាជាបុគ្គលដែលរស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ និង ប្រើប្រាស់របស់ទំនើបៗផងដែរ ៕

Related posts

Leave a Comment