ទីបំផុត តារា TikTok សុខ លីន ដាច់ចិត្តទម្លាយមុខមាត់កូនប្រុសបង្កើតខ្លួន ធំឡើងយ៉ាងគួរឱ្យស្រឡាញ់

មហាជនដែលនិយមលេងបណ្ដាញសង្គម TikTok សុទ្ធសឹងតែបានស្គាល់ហើយពី សុខ លីន ដែលគេតែងហៅថា ម៉ាក់លីន ដោយរូបនាងពិតជា​ទទួល​បា​ន​ការ​ស្រ​ឡា​ញ់គាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម​ជាច្រើន ​ដែលចូលចិត្ត​មើលវីដេអូប្លែកៗ ​សប្បាយៗ និង វីដេអូរឿងខ្លីៗរបស់នាងទាំងក្នុងហ្វេសប៊ុក និង ក្នុង T​ik​​Tok ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃកន្លងទៅ តារា TikTok ស្រីស្រស់រូបនេះ បានធ្វើឱ្យមហាជនលើបណ្ដាញសង្គម ក៏ដូច​អ្នកនិយម​តាមដាន​គាំទ្រ​រូបនាង ​មានភ្ញាក់ផ្អើល​យ៉ា​ងខ្លាំង ដែលនាងបានធ្វើការឡាយវីដេអូ ​ទម្លាយរឿងរ៉ាវ​នៃការឈឺចាប់រ​បស់ខ្លួន ​អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺ រូបនាងបានទម្លាយប្រាប់ថានាងធ្លាប់មានប្ដី និង​ កូន​ប្រុស​ម្នាក់រួចមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែថ្មីៗនេះ ក៏បានឃើញ តារា Tiktok ដ៏ល្បីរូបនេះ ធ្វើការបង្ហាញរូបភាពកូនប្រុសជាទីស្រឡាញ់ជាសាធារណៈលើបណ្ដាញសង្គម ដោយមហាជន​ទាំង​ឡាយមិនធ្លាប់បានដឹង និង ឃើញពីមុនមកឡើយ ដែលកំពុងផ្ទុះការមានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងមុខមាត់ដ៏គួរឱ្យស្រឡាញ់ខ្លាំង ព្រមទាំងមាន​ឈ្មោះ​យ៉ា​ង​ពីរោះ គឺ ឈួន សុខផេហា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ក្រោយបានឃើញរូបភាពនេះ ​ធ្វើឱ្យអ្នក​លេងបណ្ដាញ​សង្គម ​នាំគ្នាខមមិនបញ្ចេញ​មតិរៀងៗខ្លួន ​​ព្រមទាំង​បានសរសើរ​គ្រប់គ្នាថាកូនប្រុស​​របស់នា​ង​មា​ន​មុខមាត់ស្អាតគួរឱ្យស្រឡាញ់កាត់ម៉ាក់តែម្ដង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment