បាត់មុខយូរ តាមពិត កែវ ពីណាលី សមាជិកក្រុម «សម្រោចក្រហម» សំងំរស់នៅលើទឹកដីនេះសោះ យ៉ាងមានក្តីសុខ

ប្រិយមិត្តប្រាកដជាបានចាំ និង ស្គាល់អ្នកនាង កែវ ពីណាលី មិនខាន ដោយអ្នកនាងគឺជាអតីតក្រុមចម្រៀង «ស្រមោចក្រហម» និង ជាតារាសម្ដែងខារ៉ាអូខេ ក៏ដូចជាខ្សែភាពយន្តមួយរូប ដែលមានភាពល្បីល្បាញកាលពីអំឡុងឆ្នាំ ២០០៣ ប៉ុន្ដែក្រោយមកនៅឆ្នាំ ២០០៧ អ្នកនាងបានបញ្ចប់អាជីពសិល្បៈទាំងស្រុង បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាអាណិកជនខ្មែរនៅអាមេរិក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ អ្នកនាង កែវ ពីណាលី កំពុងរស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋកាលីហ្វ័រញ៉ា យ៉ាងមានសុភមង្គលជាមួយគ្រួសារ ដោយក្នុងនោះដែរអ្នកនាងក៏បានទទួលចំណងដៃកូនពីរនាក់ពីចំណងអាពាហ៍ពិពាហ៍ផងដែរ ។ ក្រោយពីអ្នកនាង កែវ ពីណាលី បានចាកចេញពីប្រទេសកំណើតទៅសាងសុភមង្គលជាមួយស្វាមីជាច្រើនឆ្នាំមកនោះ បានធ្វើឱ្យទស្សនិកជនក៏ហាក់មានការនឹករឭកជាខ្លាំងដល់តារាស្រីរូបនេះយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងក្រឡេកទៅមើលសម្រស់អតីតតារាស្រីក្នុងក្រុមចម្រៀង «ស្រមោចក្រហម» កែវ ពីណាលី ក្នុងពេលបច្ចុប្បន្ន និង កាលពីអតីតវិញ ហាក់មិនសូវប្រែប្រួលខ្លាំងនោះទេ ដោយអ្នកនាងនៅតែអាចរក្សានូវរូបរាង សម្រស់ឱ្យនៅតែមានភាពស្រស់ស្អាត និង ក្មេងជាងវ័យដដែល ទោះបីជាពេលនេះនាងមានវវ័យប្រមាណជាជិត ៤០ ឆ្នាំទៅហើយក្តី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា «ស្រមោចក្រហម» គឺជាក្រុមចម្រៀងនារីមួយដែលមានឈ្មោះល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០៣ ដោយក្រុមនេះមានសមាជិក ៣ នាក់ រួមមាន អ្នកនាង កែវ ពីណាលី អ្នកនាង ឌី លីណា និង អ្នកនាង ចិន្ដា រ៉ាវី ។ បន្ទាប់ពីក្រុមចម្រៀងនេះត្រូវបានរំសាយអស់ពេលជាច្រើនឆ្នាំនោះ ស្រាប់តែអ្នកនាង កែវ ពីណាលី បានបង្ហើបថា ខ្លួនចង់បង្កើតក្រុមចម្រៀងនេះឡើងវិញទៀតផងកាលពីពេលកន្លងទៅ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment