នៅចាំគាត់បានទេបងប្អូន! ឃ្លាតអ្នកគាំទ្ររាប់ឆ្នាំ អតីតពិធីការិនី ឯម គុណកល្យា កំពុងសោយសុខក្នុងជីវិតបែបនេះ

ចាកចេញពីអាជីពជាពិធីការិនីជាច្រើនឆ្នាំតែ អតីតពិធីការិនីដ៏ស្រស់សោភា ឯម គុណកល្យា នៅតែទទួលបានការចាប់អារម្មណ៍​ពីសំណាក់មហាជន ដោយជារឿយៗនាងតែងចែករំលែករូបភាពនៅតាមបណ្តាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រនៅក្នុងស្រុកលាន់មាត់សរសើរថា នៅតែស្អាតមិនប្រែប្រួលពីមុនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ ឯម គុណកល្យា កំពុងតែរស់នៅយ៉ាងមានក្តីសុខនៅក្នុងជីវភាពយ៉ាងស៊ីវិល័យនៅ សហរដ្ឋអាមេរិក ដែលគេអាចឃើញតាមរយៈរូបភាពរបស់នាងនាពេលកន្លងមកលើបណ្ដាញសង្គម។ អ្វីដែលចាប់អារម្មណ៍ អតីតពិធីការិនីរូបនេះ ហាក់កម្របង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីជាចំហដូចមិត្តភក្តិដទៃឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃ ឯម គុណកល្យា មានកូនប្រុសស្រីចំនួនពីរនាក់ ដែលពួកគេមានមុខមាត់ស្រស់ស្អាត គួរឱ្យស្រឡាញ់ណាស់។ យ៉ាងណាមិញ ហាក់មិនខុសពីអ្នកសិល្បៈដទៃទេ កន្លងមក អតីតពិធីការិនី រូបស្រស់ម្នាក់នេះ ក៏ធ្លាប់ចុះមកលេងស្រុកខ្មែរញឹកញាប់ តែដោយសារវិបិត្តិកូវីដ-១៩ ទើបធ្វើឱ្យអតីតអ្នកសិល្បៈរូបនេះ មិនបានមកលេងស្រុកកំណើតដូចមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា ឯម គុណកល្យា ហៅអាទីល ធ្លាប់ជាពិធីការិនីនៅស្ថានីយទូរទស្សន៍បុស្តិ៍លេខ៥ ដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន ហើយសម្រស់របស់នាងគ្រានោះ ក៏ស្រស់ស្អាតមិនធម្មតាដែរ។ អ្វីដែលគួរឱ្យស្ដាយ ខណៈដែលប្រជាប្រិយភាព កំពុងស្ទុះឡើង នាងក៏បានរៀបការ និងចាកចេញមករស់នៅសហរដ្ឋអាមេរិកសាងសុភមង្គលនៅទីនោះភ្លាម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment