សូមសរសើរ! កូនខ្មែរ ផាន់ សុផន ចេញពីត្រកូលកសិករ ធ្លាប់ទៅសិក្សាជំនាញកាហ្វេនៅ ៥ប្រទេស ក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនធំមួយឈ្មោះថា Feel Good Coffee

ចេញពីត្រកូលកសិករ នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ យុវជន ផាន់ សុផន បានកែប្រែវាសនារបស់ខ្លួនក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនដ៏ល្បីមួយលំដាប់អន្តរជាតិ Feel Good Coffee ។ តើយុវជនរូបនេះ បានឆ្លងកាត់ និងអភិវឌ្ឍខ្លួនបែបណាខ្លះ ទើបបានជាជោគជ័យមកដល់សព្វថ្ងៃនេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានឪពុកម្ដាយប្រកបរបរកសិករ បច្ចុប្បន្នឪពុក(ស្លាប់) និងម្តាយចាស់ជរា ផាន់ សុផន ជាកូនទី ៥ នៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូន ៨នាក់ ។ អាចនិយាយបានថាជាសំណាង មាននិស្ស័យល្អ ថ្វីដ្បិតចេញពីត្រកូលកសិករតែ ផាន់ សុផន ហាក់មិនសូវជួបការលំបាកច្រើនក្នុងជីវិតនោះទេ ថែមទាំងមានអ្នកចិត្តបុណ្យជាជនបរទេស ២រូប ជាស្ថាបនិកក្រុមហ៊ុន និងហាងកាហ្វេ Feel Good Coffee ជួយជ្រោមជ្រែង ឱ្យបានបន្តសិក្សាជំនាញកាហ្វេនេះដល់ក្រៅប្រទេស រហូតជោគជ័យមកដល់សព្វថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀបរាប់មកកាន់ Sabay លោក ផាន់ សុផន បានប្រាប់ថា លោកបានបញ្ចប់ការសិក្សាទុតិយភូមិនៅឆ្នាំ ២០០៨ និងបន្តសិក្សានៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង ហើយក្នុងអំលុងពេលសិក្សានៅសាកលវិទ្យាល័យយុវជនរូបនេះក៏បានសិក្សាបន្ថែមផ្នែករដ្ឋបាលសាធារណៈ និងភាសាអង់គ្លេសជោគជ័យទាំង ២សាលាថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបញ្ចប់ការសិក្សា លោក សុផន បានធ្វើដំណើរមកភ្នំពេញដំបូងដេីម្បីរកការងារធ្វើ ក៏ស្គាល់មិត្តភក្តិម្នាក់ឈ្មោះណារ៉ា ហើយក៏បានណែនាំឱ្យស្គាល់ លោក Marc & Jose ដែលជាស្ថាបនិកក្រុមហ៊ុន និងហាងការហ្វេ Feel Good Coffee ពួកគាត់ទាំងពីរនាក់នេះហើយ ដែលបានជួយបង្ហាត់បង្រៀន ជួយណែនាំ ឱ្យលោកស្រលាញ់វិស័យកាហ្វេនេះ ហើយក៏ជាអ្នកផ្លាស់ប្ដូរវាសនាលោកទាំងស្រុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុផន បន្តថា អ្នកមានគុណទាំងពីររបស់ខ្លួន (លោក Marc & Jose) បានបញ្ជូនលោកទៅសិក្សាជំនាញ មេកានិច អំពីម៉ាស៊ីនឆុងកាហ្វេ នៅបាងកក ពីអ្នកជំនាញជនជាតិអីុតាលីម្នាក់ បន្ទាប់មកក៏បានទៅសិក្សាអំពីការ ដាំដុះ និងប្រមូលផលនៅប្រទេសវៀតណាម ។ បន្ទាប់មកទៀតក៏មានឱកាសទៅសិក្សាផ្នែកជំនាញលីងការហ្វេដែលមានការបើកបង្រៀនពី លោកគ្រូ Scott Rao នៅប្រទេសម៉ាឡេស៊ី ក្រោយមកទៀតលោកក៏ទៅសិក្សាអំពីការដាំដុះថែទាំ និងការប្រមូលផល ដោយរួមបញ្ចូលទាំងការភ្លក់កាហ្វេបែបជំនាញ និងការវិភាគគ្រាប់កាហ្វេ រួមទាំងការលីងសាកល្បងផងដែរពីក្រុមហ៊ុន Torch នៅឈាងម៉ៃ ប្រទេសថៃ ។ រួចក៏បានទៅរៀនផលិត និងជួសជុលម៉ាស៊ីនឆុងកាហ្វេបន្ថែមនៅប្រទេសអីុតាលីផ្ទាល់ និងចុងក្រោយទៅសិក្សានៅប្រទេសសិង្ហបុរី អំពីអ្នកជំនាញការលីងកាហ្វេតាមបែបស្តង់ដារអន្តរជាតិ ។

យ៉ាងណាក្ដីមុនក្លាយជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Feel Good Coffee លោក ផាន់ សុផន ក៏ធ្លាប់ឆ្លងការការតស៊ូ និងអភិវឌ្ឍខ្លួនពីបុគ្គលិកលំដាប់ទាបមកខ្ពស់ ដូចជាធ្លាប់ធ្វើការងារស្ម័គ្រចិត្ត គ្មានប្រាក់ខែ ឬប្រាក់ខែទាប។ «ខ្ញុំតែងតែចូលធ្វើការពីទាបមកខ្ពស់ ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងថា យើងមកយកបទពិសោធន៍ការងារ មកអភិវឌ្ឍខ្លួន បើនិយាយពីប្រវត្តិនៅហាងកាហ្វេវិញ ខ្ញុំចូលពីអ្នកបម្រើសេវាកម្ម (Service) រហូតមកជា Team Leader មកជាFinance and Accounting មកជា General Manager រហូតដល់ក្លាយជា Director/Share holders» ។ លោក សុផន បានថ្លែង ។

អ្វីដែលនាំឱ្យលោក ផាន់ សុផន ជោគជ័យមកដល់សព្វថ្ងៃ?

«សម្រាប់ខ្ញុំ គឺខ្ញុំតែងតែឱ្យកន្លែងការងារច្រើនជាងអ្វីដែលខ្លួនទទួលបាន ខ្ញុំតែងតែអភិវឌ្ឍខ្លួនជានិច្ចឱ្យត្រូវនឹងជំនាញដែលក្រុមហ៊ុនខ្លួនត្រូវការផង និងខ្លួនឯងត្រូវការផង ខ្ញុំតែងតែស្មោះត្រង់ លះបង់កម្លាំងកាយ និងចិត្ត ឱ្យតម្លៃការងារជានិច្ច ចង់ឃើញកន្លែងការងាររបស់ខ្លួនរីកចម្រើន មិនក្បត់ឧត្តគតិខ្លួនឯង និងក្រុមហ៊ុន ទើបធ្វើឱ្យខ្លួនខ្ញុំមានឳកាសមកដល់សព្វថ្ងៃ» ៕ «ប្រភព Sabay News»

Related posts

Leave a Comment