គួរឲ្យសោកស្តាយណាស់! ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោខ្មែរ លោកគ្រូ រស់ សេរី បានទទួលមរណភាពហើយ

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ មានការចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដោយព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោ លោកគ្រូ រស់ សេរី បានអនិច្ចកម្ម កាលពីថ្ងៃថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើយោងតាមរយៈប្រភពលោក អូន វណ្ណសាក់ ដែលត្រូវជាកូនប្រុសរបស់លោកគ្រូ រស់ សេរី បានរៀបរាប់ឲ្យដឹងដែរថា៖ “ថ្ងៃនេះក្រុមគ្រួសារខ្ញុំមានទុក្ខជាទម្ងន់ ស្វាមីអ្នកម្ដាយខ្ញុំទទួលមរណភាពល្ងាចនេះ នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប ដោយសារជំងឺ រោគាពាធ ។ លោកឪពុកជាចាស់ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោប្រចាំខេត្តសៀមរាប ជាអ្នកអភិរក្ស និង ការពារវប្បធម៌ស្មើជីវិត ដល់ដង្ហើមចុងក្រោយ ។ ការបាត់បង់លោកគ្រូព្រឹទ្ធាចារ្យ គឺជាការបាត់បង់ លោកឪពុក បាត់បង់មរតកមនុស្សរស់ និង ធនធានដ៏កម្រ សម្រាប់ក្រុមគ្រួសារ និង កូនខ្មែរជំនាន់ក្រោយ សូមបួងសួងវិញ្ញាណក្ខន្ធ លោកឪពុកទៅកាន់ឋានបរមសុខ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលទទួលបានដំណឹងនេះ មហាជនជាច្រើនក៏បានចូលរួមសម្តែងការសោកស្តាយ ដែលកម្ពុជាយើងបានបាត់បង់ធនធានមនុស្សដ៏មានស្នាដៃមួយរូបទៀត សង្ឃឹមថាដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូ នឹងបានទៅកាន់សុគតិភព ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment