មិនធម្មតា! ទើបតែបង្ហាញផ្ទះវីឡាថ្មីខែមុនសោះ ស្រាប់តែមុននេះ រ៉ូលីន បង្ហាញផ្ទះថ្មីកំពុងសាងសង់ថ្មីបន្ថែម

ភ្នំពេញ៖ សព្វថ្ងៃតារាពហុជំនាញ រ៉ូលីន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន បើទោះបីតារារូបនេះបានឈានជើងចូលសិល្បៈជាង១០ឆ្នាំងយ៉ាងណាក្ដី។ បើក្រឡេកទៅមើលការងារសិល្បៈវិញឃើញថា តារារូបនេះពិតជាមានភាពមមាញឹកនឹងការងារខ្លាំង មិនថាធ្វើជាពិធីករ ឬច្រៀងនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គេដឹងទៀត រ៉ូលីន ជាសិល្បករមួយរូបមានឈ្មោះល្បីល្បាញ ថែមទាំងអាចរកចំណូលពីការងារសិល្បៈបានច្រើន រហូតមានជីវភាពល្អប្រសើរ ព្រមទាំងប្រើជីវិតរស់នៅយ៉ាងស៊ីវិល័យផងដែរ។ លើសពីនេះទៅទៀត ខែមុននេះតារារូបនេះបានបង្ហាញផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃ គួរឲ្យចង់រស់នៅតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្រោយបង្ហាញផ្ទះវីឡាថ្មីមិនបានប៉ុន្មានផង ស្រាប់តែមុននេះបន្តិច រ៉ូលីន បានបង្ហោះរូបភាពផ្ទះកំពុងសាងសង់ថ្មី ធ្វើឲ្យហ្វេន និងមិត្តភក្ដិរួមអាជីបសិល្បៈចូលទៅ Comment ជួយត្រេកអរគ្របៗគ្នា។ ក្នុងនោះដែរ បើមើលតាមរូបភាព ទោះផ្ទះថ្មីតារារូបនេះ ទោះនៅមិនទាន់សង់រួចរាល់បានមួយរយភាគរយ តែមើលទៅពិតជាមានទំហំធំ ជាពិសេស សង់នៅលើដីយ៉ាងធំទូលាយទៀតផង៕ ប្រភព៖ khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment