ក្រោយពីពញ្ចប់ការប្រកួតបាល់ទាត់រួចមក ស្រាប់តែលេចឮព័ត៌មានថា កីឡាករជម្រើសជាតិកម្ពុជា កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម លោកក៍បានធ្វើការបកស្រាយថា

ហ្វេសប៊ុក៖ ដូចដែលប្រិមិត្តទទួលជ្រាបរួចមកហើយថ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ យប់មិញនេះ គឺជាការប្រកួតបាល់ទា់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U22 ដែលប្រទេសកម្ពុជាត្រូវប៉ះជាមួយប្រទេសវៀតណាម ក្នុងកីឡាដ្ឋាន Rizal Memoral ប្រទេសបហ្វីលីពីន ដែលលទ្ធផលនោះ គឺក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល៤ទល់នឹង០។

បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់រួចមក ក៏ស្រាប់តែលេចឮព័ត៌មានថា កីឡាករបាល់ទាត់ កែវ សុខផេង ក្នុងតួនាទីជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា បែរជាមានពូជពង្សសាវតាជាកូនបង្កើតរបស់ជនជាតិវៀតណាមទៅវិញ ដែលធ្លាប់បានរស់នៅ និងសិក្សារនៅប្រទេសវៀតណាម។

តាំងពីដំបូងមកម្លេះ កែវ សុខផេង បានសារភាពប្រាប់អ្នកទាំងអស់គ្នាអោយបានដឹងរួចហើយថា គាត់ជាកូនកាត់វៀតណាមកើតនៅខ្មែរ គាត់ស្រលាញ់ខ្មែរ គាត់ចង់លេងឲ្យខ្មែរ​ ចង់ឃើញបាល់ទាត់ខ្មែររីកចំរើន សូមបងប្អូនកុំចិត្តចង្អៀតពេក រៀនមើលរៀនសង្កេត អ្នកណាជាខ្មែរ អ្នកណាជាវៀតណាម យើងមិនអាចសម្គាល់ត្រឹមតែមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

យើងថាជាជនជាតិខ្មែរទេ អ្នកណាមានមនោសញ្ចេតនាជាមួយខ្មែរ ស្រលាញ់ខ្មែរពិតប្រាកដ ទោះអ្នកនោះជាបរទេសក៏ដោយ យើងចាត់ទុកគាត់ជាជនរួមឈាមបាន តែបើអ្នកឯងបំផ្លាញខ្មែរ ទោះអ្នកឯងជាខ្មែរក៏ដោយ ក៏មិនគួរលើកលែងអោយអ្នកឯងដែរ ការលើកឡើងស្របពេលនេះអាចជាវិធីសាស្ត្របំបែកបំបាក់ ដោយសារឃើញគាត់ដើរតួនាទីសំខាន់ក្នុងជំរើសជាតិ។ សុំនិយាយតែប៉ុណ្ណឹង (បើមានទាក់ទងនឹងនយោបាយ សូមអភ័យទោស នឹង អធ្យាស្រ័យព្រោះគេហាម មិនអោយយករឿងកីឡា លាយឡំជាមួយនយោបាយ) សូមបន្តគាំទ្រជម្រើសជាតិកម្ពុជាបន្តទៀត សូមអរគុណ»។

Related posts

Leave a Comment