មានចឹងទៀត! តូតា ធ្លោយដាក់ស្វាមី ២ កែងទាំងយប់ ព្រោះរឿងហួសចិត្តមួយនេះសោះ…

ហ្វេសប៊ុក៖ ជាការពិតណាស់ ប្រិយមិត្តនិងមហាជនជាច្រើននិយមតាមដានជីវិតឯកជនរបស់តារាសម្តែង ម៉ាក សែនសូនីតា ហៅថា តូតា បានជ្រាបហើយដែរពីជីវិតរស់នៅយ៉ាងមានសុភមង្គល និង ស៊ីវិល័យរបស់នាង ក្រោយពីរៀបការនឹងស្វាមីមានវ័យច្រើនជាង ដែលស្រលាញ់ថ្នមថៃ យកចិត្តទុកដាក់នាង និង កូន ពោរពេញដោយសុភមង្គលនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីចងចំណងអាពាហ៍ពិពាហ៍ និង ទទួលបានកូនប្រុសមួយរូបហើយ តូតា ហាក់មិនដែលបង្ហាញពីអារម្មណ៍អន់ចិត្ត ខឹងសម្បាស្វាមីម្តងណានោះឡើយព្រោះលោក ប៉ុល វិបូ តែងតែផ្តល់ក្តីស្រលាញ់ និង ផ្តាប់ចិត្តភរិយាគ្រប់យ៉ាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ តូតា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកអស់ំណើចយ៉ាងខ្លាងដោយនាងថា បានវាយស្វាមីទាំងយប់ព្រោះរឿងហួសចិត្តមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារដ៏ហួសចិត្តមួយនោះដែរ តារាស្រីខាងលើនេះបានឲ្យដឹងថា៖ “សង្ឃឹមថាយប់ហ្នឹងអត់អីចុះ! យប់មិញច្រឡំវា.យ.ប្តី ២ កែងដៃ ដោយសារតែយើងស្រឡាញ់ប្តីស្មោះពេក ។ ឈប់បានឈប់ទៅណា ឈប់មកតាមញ៉ែខ្ញុំ ខ្ញុំមានប្តីមានកូនរួចហើយ! កុំយករូបរាងសង្ហាសាច់ដុំមកញ៉ែអី មិនអាចទៅរួចទេ ហើយកុំមកចង់អូសខ្ញុំទៅ ខ្ញុំមិនទៅដាច់ខាត ឃើញខ្ញុំដាល់ហេស៎ ? ឃើញខ្ញុំខឹងខ្ញុំវា.យ.ហេស៎ វា.យ.វា.យ.រហូត វា.យ.ទាល់តែ.វា.យ.ត្រូវប្តីខ្លួនឯងកែងដៃ បានខ្ញុំភ្ញាក់ដឹងខ្លួន ។ យី មួម៉ៅតើ យល់សប្តល្អៗមិនយល់ មកយល់សប្តអ៊ីចឹងៗអី នេះសំណាងហើយគ្រាន់តែជាយល់សប្ត កុំអី Pol Vibo ប្រចណ្ឌ.ងា.ប់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញសារខាងលើនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចូលទៅខមមិនហួសចិត្ត និង អស់សំណើចយ៉ាងខ្លាំងនូវការយល់សប្តរបស់ តូតា ។ លើសពីនោះ ក៏មានអ្នកខ្លះសរសើរថា តូតា ពិតជាស្ម័គ្រស្វាមីខ្លាំងណាស់ សូម្បីតែក្នុងយល់សប្តក៏ធ្វើរឿងរៀបរាប់ក្នុងសារខាងលើបាន ៕

Related posts

Leave a Comment