ក្រោយចាប់ដៃគ្នាជាង ២ ឆ្នាំមកនេះ ស្រាប់តែស្ងាត់ៗ ណាខុន និង ភរិយា ចាយលុយខ្ទង់សែនដុល្លារទិញវីឡាថ្មីដ៏ស្កឹមស្កៃមួយ

ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបរួចហើយពីជីវិតគូរបស់តារាសម្ដែងប្រុស ណាខុន ដែលបានបើកបង្ហាញមុខភរិយាជាសាធារណៈកាលពីដើមឆ្នាំ ២០២១ នេះ ហើយកន្លងមក លោកក៏ធ្លាប់បានបញ្ជាក់ប្រាប់ថា លោក និង ភរិយាបានរៀបការជាមួយគ្នារយៈពេល ២ ឆ្នាំកន្លងទៅហើយ ដែលបានធ្វើកម្មវិធីតាមប្រពៃណីខ្មែរយ៉ាងសាមញ្ញ មានការចូលរួមពីសំណាក់ក្រុមគ្រួសារ និង មិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីសាងគ្រួសារនឹងអ្នកមេម៉ាយកូន ១ ស្រស់ស្អាតរូបនោះហើយ ណាខុន ក៏ត្រូវបានមហាជនលើកសរសើរថា លោកពិតជាស្រឡាញ់ និង ឱ្យតម្លៃភរិយាយ៉ាងខ្លាំង ថែមទាំងស្រឡាញ់មើលថែកូនប្រុសរបស់ភរិយា ដូចជាកូនបង្កើតរបស់លោកយ៉ាងដូច្នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាន់តែគួរឱ្យចាប់អារម្មណ៍ទៅទៀត ប្ដីប្រពន្ធមួយគូនេះ បន្ទាប់បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលបានជាង ២ ឆ្នាំនេះមក កាលពីថ្មីៗនេះ ណាខុន និងភរិយា បានចំណាយលុយខ្ទង់សែនដុល្លារទិញផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃមួយ ដែលសាងសង់ជិតរួចរាល់ហើយ ដោយបានឃើញបើកបង្ហាញលើហ្វេសប៊ុកភរិយារបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កន្លងមក ណាខុន និង ភរិយា តែងតែធ្វើឱ្យមហាជនមានការសរសើរ ព្រមទាំងមានចិត្តលួចច្រណែនពីជីវិតគ្រួសារដ៏ពោរពេញដោយក្ដីសុខ និង រស់នៅយ៉ាងមានភាពហាយសូររបស់អ្នកទាំងពីរ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment