អានហើយរំភើបចិត្តជំនួស! អីយ៉ា ស្ងាត់ៗស្រាប់តែ ភរិយា លោក កែវ វាសនា បានទម្លាយរឿងមួយនេះចេញមក កាលពីជាង ១០ ឆ្នាំមុន ហើយថែមទាំងនិយាយថា….

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងផុតមកនេះ គេបានឃើញតារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ គឺលោក កែវ វាសនា បាននំាភរិយារបស់ខ្លួន តុបតែងខ្លួនក្នុងឈុតប្រពៃណីខ្មេរយ៉ាងស្រស់ស្អាត មើលទៅដូចកូនកំលោះ កូនក្រមុំចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញ ភរិយា របស់លោក កែវ វាសនា បានផុសរូបស្អាតដែលថតរូបពេលនោះ ព្រមទាំងបានភ្ជាបសារមួយរៀបរាប់ប្រាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ពាក្សថាប្តីប្រពន្ធគឺរួមសុខរួមទុក្ខ និយាយរឿងពិតមួយចុះកាលពីជាង10ឆ្នាំមុន ទម្រាំតែមនុស្សប្រុសឈរក្បែរខ្ញុំនេះបានខ្ញុំជាប្រពន្ធគឺគាត់តរស៊ូណាស់ តរស៊ូគ្រប់ឧបសក្តិ ជួបព្យុះភ្លៀងពីប៉ាម៉ាក់ខាងស្រីដែលរារាំងមិនអោយស្រលាញ់គ្នាជាពិសេសប៉ាមិនទទួលជាដាច់ខាតព្រោះខ្លាចខាងប្រុសស្រីច្រើនស្រលាញ់កូនគាត់មិនស្មោះចិញ្ចឹមកូនគាត់មិនបានល្អដូចគាត់ចិញ្ចឹមយាយរួមគឺគាត់មិនអោយយក មុនការជាមួយគ្នាស្រលាញ់គ្នាហើយក៍បែកគ្នាចង់100ដងដែរ តែពីរនាក់យើងនៅតែស្កាត់រកគ្នា ហើយសន្យាមួយគ្នានឹងខំរកលុយហើយតរស៊ូរស្រលាញ់គ្នាអោយស្មោះដើម្បីបង្ហាញ់អោយពួកគាត់ឃើញថាមនុស្សប្រុសម្នាក់នេះស្រលាញ់មនុស្សស្រីម្នាក់នេះមិនមែនសំឡឹងឃើញគ្រួរសារខាងស្រីមានទ្រព្យជាងទេគឺការស្រលាញ់ចិត្តនឹងចិត្ត បន្ទាប់មកយើងក៍លួចទាក់ទងគ្នារហូតហើយខាងប្រុសខំរកលុយបានទាំងប៉ុន្មានអោយខាងស្រីទុកទាំងអស់ ហើយខ្ញុំក៍ចាប់ផ្តើមរៀនលក់អនឡាញ់កាលពី7ឆ្នាំជាងមុន ប៉ាឃើញផុសលក់តាមហ្វេសបុកក៍គាត់មិនសូវពេញចិត្តដែរព្រោះពេលនឹងអ្នកលក់តាមអនឡាញគេមិនសូវអោយដំលៃទេ ខ្ញុំមិនខ្វល់ថាគាត់គិតយ៉ាងណាទេព្រោះខ្ញុំត្រូវរកលុយចាយដោយខ្លួនឯងមិនអាចលាដៃសុំលុយពីគាត់ចាយបានទៀតទេព្រោះគោលដៅខ្ញុំចង់អោយប៉ាឃើញពីសម្ថភាពខ្ញុំថាកូនស្រីម្នាក់នេះមិនទន់ជ្រាយទេហើយអោយឃើញពីសម្ថភាពពីកូនស្រីម្នាក់នេះថាអាចមានសម្ថភាពជ្រើសរើសគូរស្រករដោយខ្លួនឯងបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1ឆ្នាំជាងក្រោយមក ពីរនាក់ខ្ញុំប្រឹងរកលុយដោយកំលាំងញើសឈាមសល់លុយមួយចំនួននិងមានឡានខ្ទង់ជិត10មឿន1គ្រឿងនិងជិត4មឿន1គ្រឿង ពេលនឹងខាងប្រុសក៍មានផ្ទះនិងឡានខ្លួនឯងផ្ទាល់ស្រាប់ហើយ ហើយក៍យើងបានលួចណាត់គ្នាទៅមើលខែឆ្នាំថាយើងការពេលណាល្អ ពេលនឹងពួកខ្ញុំមិនដែលជឿរឿងគ្រូទាយទេតែយើងចង់ដឹងថាយើងបានការជាមួយគ្នាអត់ចឹងក៍ពួកខ្ញុំក៍សម្រេចចិត្តទៅមើលនឹងអ្នកគ្រូស្រីម្នាក់គាត់មើលដោយបាតដៃខ្ញុំទាំងពីរ គាត់ក៍និយាយថាខ្ញុំទាំងពីរទោះយ៉ាងណាក៍បានការជាមួយគ្នាដែរគាត់ក៍ប្រាប់ម៉ោងនិងថ្ងៃអោយនិយាយសុំប៉ាខ្ញុំហើយគាត់ប្រាប់អោយត្រូវតែរៀបការក្នុងឆ្នាំនឹងអោយបានហើយទោះជាយ៉ាងណាយកកូនឆ្នាំវកអោយបានដឹងតែមានខ្លាំងកុំអោយផុតអោយសោះ(កាលជាង6ឆ្នាំមុន)ឈីហ្វូនឹងហើយឆ្នាំវកឡូវអាយុជិត5ឆ្នាំហើ ។ បន្ទាប់មកដល់ថ្ងៃដែលខ្ញុំត្រូវតាំងចិត្តទៅសុំប៉ាម្តងទៀតពេលនោះចិត្តខ្លួនឯងរៀងរឹងមាំច្រើនព្រោះយើងចេះរកលុយដោយសម្ថភាពខ្លួនឯងបានហើយ ក៍ចូលបន្ទប់សុំគាត់ទាំងបុកពោះ និយាយទៅកាន់ប៉ាថា ប៉ាខ្ញុំនិងស្នាចង់រៀបការមួយគ្នាព្រមទៅប៉ាឬប៉ាចង់អោយខ្ញុំយកអ្នកមានជាងតាមប៉ាណែរនាំការកន្លះខែមិនទាន់ខ្ញុំលែងគ្នានិងខ្ញុំបានមនុស្សដែលខ្ញុំស្រលាញ់តែប៉ាមិនពេញចិត្តតើមួយណាប៉ាខ្មាស់គេជាង គាត់អត់និយាយមួយសន្ទុះ ហើយក៍តបមកវិញថាសួរម៉ាក់ហែងទៅបើម៉ាក់ហែងព្រមក៍យកគ្នាទៅ ពេលនឹងអារម្មណ៍អរចង់ហោះព្រោះម៉ាក់គាត់ដឹងតែព្រមហើយព្រោះគាត់ឃើញប្តីខ្ញុំជាមនុស្សប្រុសដែលតរស៊ូរស្រលាញ់កូនគាត់ខ្លាំងមែនដែលមិនដូចពាក្យគេនិយាយថាស្រលាញ់ខ្ញុំឃើញតែលុយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

4ខែក្រោយមកយើងក៍បានរៀបមង្គលការជាមួយគ្នាដោយសប្បាយរីករាយ ប៉ាម៉ាក់ក៍មានស្នាមញញឹមចាប់ផ្តើមពេញចិត្តប្តីខ្ញុំរហូតដល់សព្វថ្ងៃនេះគាត់កាន់តែស្រលាញ់ប្តីខ្ញុំទ្វេរឡើងដោយឃើញទង្វើប្តីខ្ញុំរយះពេលច្រើនឆ្នាំមកនេះស្រលាញ់ប្រពន្ធកូន មិនដែលធ្វើអោយខ្ញុំខូចចិត្ត លុយកាក់រកបានទុកតែម៉ាចាយសល់ម៉ានតែងតែអោយប្រពន្ធទុក ប្តីខ្ញុំជាមនុស្សមិនដែលចង់បានរបស់ទ្រព្យពីអ្នកណាឡើយ ហើយប្តីខ្ញុំក៍មិនចេះអួតអាងដែរទោះគាត់ជាតារាពិតមែនតែគាត់មិនប្រកាន់ខ្លួនទេការមើលថែប្រពន្ធកូនអាចនឹងលើសមនុស្សប្រុសមួយចំនួនក៍ថាបានដែល ខ្ញុំទម្ងន់ទៅមើលថែកូនក្នុងផ្ទៃនៅពេទ្យពេលណាក៍មានវត្តមានប្តីខ្ញុំជូនទៅគ្រប់ពេលហើយយកកូនៗទៅចាក់វាក់សាងក៍មានវត្តមានគាត់រហូត អ្នកគ្រូពេទ្យរ៉ូយ៉ាលអាចធ្វើសាក្សីបាន ហើយគាត់ជាមនុស្សប្រុសមែនតែការមើលថែរកូនគាត់ជំនាញ់ជាងខ្ញុំទៀត ដូចជាអោយកូនគេង ងូតទឹកនិងបំបៅដោះគោកូននិងអាចម៍នោមកូនគឺម៉ាចប់ យប់ឡើងភាគច្រើនគាត់មើលកូនច្រើនជាងខ្ញុំ

ការចាប់ដៃគ្នារយះពេលច្រើនឆ្នាំនេះខ្ញុំតែងដាសទឿនប្តីខ្ញុំថាកុំអោយប្រពន្ធម្នាក់នេះខ្មាស់គេណាតែយើងក្រគេមើលងាយហើយចឹងយើងត្រូវតែស្មោះត្រង់នឹងគ្នាខំរកទាំងអស់គ្នាអោយមានបាន ធ្វើអោយយើងទាំងពីរនាក់មានការងារល្អ មិនថាទិញដីទិញផ្ទះឬរកសុីអ្វីក៍ដោយគឺពួកខ្ញុំចុះសម្រុងគ្នាណាស់គិតលឿនធ្វើលឿនទោះយើងធ្លាប់ជួបការបរាជ័យខ្លះក៍យើងមិនបាក់ទឹកចិត្តដែរ រហូតដល់សព្វថ្ងៃនេះយើងមានចំនូលបីបួនផ្នែករស់នៅបែបសមញ្ញៗដោយស្រួល ហើយក៍គ្មានមានបានដោយសាទ្រព្យប៉ាម៉ាក់1រៀលដែរ បានគ្រប់យ៉ាងដូចសព្វថ្ងៃជាញើសឈាមយើងទាំង2 ការដូរដ៍ធំគឺកូនប្រុស1ស្រីមួយដ៍គួរអោយស្រលាញ់ love forever”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment