ពិតជាគំរូល្អមែន! ភ្ញៀវភ្លេចលុយលើកង់បីរាប់ពាន់ដុល្លារ តស៊ូរកម្ចាស់ជូនវិញភ្លាមៗ ម្ចាស់លុយរំភើបពេកជូនសគុណវិញវឹបៗ ២០ ដុល្លារ (វីដេអូ)

បុរសដែលជាអ្នករត់កង់បីដ៏ស្លូតត្រង់ម្នាក់ បានរកឃើញកាបូបលុយដែលមានទឹកប្រាក់ប្រមាណ ២០០០ ដុល្លារ ជាមួយទូរស័ព្ទទំនើប ២ គ្រឿង និង ឯកសារមួយចំនួន នៅលើកង់បីរបស់ខ្លួន ក្រោយភ្ញៀវបានចុះទៅ និង ភ្លេចយករបស់ទាំងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ បុរសដែលជាអ្នករត់កង់បី និង ជាម្ចាស់គណនីដែលមានឈ្មោះ Lyhour Kompongchhnang បានស្រវាស្រទេញទាក់ទងទៅម្ចាស់របស់ខាងលើមិនបង្អង់ឡើយ ដោយពុំមានគំនិតចង់បានរបស់នោះសូម្បីតែបន្តិច ។ បន្ទាប់ពីបានទាក់ទងទៅម្ចាស់រួចមក បុគ្គលដែលជាអ្នកបើកកង់បី បានបរកង់បីរបស់ខ្លួនទៅដល់ទីតាំងម្ចាស់របស់ និង ជាគោលដៅដែលបានទម្លាក់ភ្ញៀវ ដោយប្រគល់ជូនរបស់ទាំងនោះទៅកាន់ម្ចាស់គេវិញ ខណៈម្ចាស់ទ្រព្យនោះមានសេចក្ដីត្រេកអរដែលបានរបស់របរខ្លួនជាមួយទឹកប្រាក់ត្រឡប់មកវិញ ក៏បានជូនសាគុណជាទឹកប្រាក់ ជូនដល់បុរសដែលជាអ្នករត់កង់បីដ៏ស្មោះត្រង់នោះវិញចំនួន ២០ ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចំពោះរឿងនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម ហាក់ស្ញើចសរសើរនូវទឹកចិត្ត អ្នករត់កង់បីជាខ្លាំង ដែលមានភាពស្មោះត្រង់ គ្មានគំនិតចង់បានរបស់ទ្រព្យអ្នកដទៃ ដែលមិនមែនជាញើសឈាមរបស់ខ្លួន ជាគំរូដ៏ល្អសម្រាប់មនុស្សទូទៅនៅក្នុងសង្គម ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment