អ្នកគ្រប់គ្រង MUC ស្លុតចិត្តខ្លាំង ក្រោយទទួលដំណឹង ម្តាយរបស់ អេដវីន ទទួលមរណភាព ទាំងមិនបានជួបមុខកូនប្រុស លើកចុងក្រោយ

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ មហាជនជាច្រើន និង អ្នកសិល្បៈ មានកក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងមរណភពារបស់ម្តាយតារាសម្តែង អេដវីន ស្របពេលដែលតារាសម្តែងរូបនេះកំពុងជាប់នៅជាប់ឃុំនៅឡើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាពម្តាយរបស់តារាសម្តែងប្រុសខាងលើនេះដែរ ក៏ត្រូវបានមិត្តសិល្បករជាច្រើនបានបង្ហោះសាររំលែកទុក្ខ និង ស្រណោះស្រណោកយ៉ាងខ្លាំង ព្រោះតែម្តាយរបស់ អេដវីន បានចុ.ក.ចាប់ឱបជំងឺម.ហា.រី.ស្បូ.ន.ដំណាក់កាលចុងក្រោយអស់រយៈពេលជាយូរ ។ លើសពីនោះ សូម្បីតែមុខកូនប្រុស ពោលគឺលោក អេដវីន ក៏មិនបានជួបជាលើកចុងក្រោយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា នេះបើយោងតាមការបង្ហោះសាររបស់ គណនីហ្វេសប៊ុក Nimaa Doll ដែលបានប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“យាយហត់ហើយពេលនេះយាយផុតទុកផុតកម្មហើយ តែនេះវាលឿនពេក ក៏ព្រោះតែគាត់នឹកកូនពេក កុំអីក៏យាយមិនឆាប់ទៅពេកចឹងដែរ យាយនៅដើរធម្មតាសោះសូមវិញ្ញាខ័ណ្ឌយាយតាមថែរក្សារអូនជៀសឆ្ងាយរាល់រឿងអាក្រក់ និង មនុស្សអាក្រក់ៗទាំងឡាយផង សូមយាយទៅអោយបានសុខចុះ កុំបារម្ភពីអូនទៀត អ្វីដែលឈឺចាប់បំផុតគឺកូន និង ម្តាយមិនបានជួបមុខគ្នាសូម្បីតែដង្ហើមចុងក្រោយ ខ្ញុំពិតមានអារម្មណ៍សោកស្តាយខ្លាំងណាស់” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេកទៅមើលអ្នកគ្រប់គ្រងកម្មវិធី MUC លោក ម៉ែន និមលរ័ត្ន ដែលធ្លាប់ជាអ្នកចាត់ការទូទៅលើការងារផ្នែកដើរម៉ូដរបស់លោក អេដវីន ក៏ដូចជាមានការរាប់អានគ្នាដូចជាបងប្អូននោះ លោកក៏បានបង្ហាញអារម្មណ៍ស្លុតចិត្តយ៉ាងខ្លាំងនៃការបាត់បង់នេះដែរ ។

ក្នុងនោះលោក ម៉ែន និមលរ័ត្ន បានរៀបរាប់ថា៖ “ខ្ញុំពិតជាមានសេចក្តីរន្ធត់ជាខ្លាំង ចំពោះការលាចាកលោករបស់អ្នកមីង ម៉ាក់ Edwin ។ ខ្ញុំតែងសង្ឃឹមថា គ្រួសារអ្នកមីងនឹងត្រឡប់មកមានសុភមង្គលល្អដូចដើមឆាប់ៗ តែវាលឿនពេកហើយ ។ ឱ! ព្រះអើយ អ្នកមីងនឿយហត់យូរហើយ ឥឡូវផុតកម្មពារហើយ ។ សូមសម្រាកឱ្យបានស្កប់ស្កល់ និង ទៅកាន់សុគតិភព ។ កូនៗអ្នកមីង នឹងថែខ្លួនឯងឱ្យបានល្អបំផុត”៕

Related posts

Leave a Comment