គួរឲ្យស្រលាញ់ដល់ហើយ! កូនភ្លោះនាយ ក្រឹម ធំៗអស់ហើយ ដោយពេលនេះអូនលីណា នឹង អូននីសា ចេះច្រើនណាស់ដល់ថ្នាក់ប៉ាៗ និងម៉ាក់ៗទៅណាក៏មិនបានដែរ…

ហ្វេសប៊ុក៖ ជឿជាក់ថាទស្សនិកជនជាច្រើនទាំងក្នុងប្រទេស និង ក្រៅប្រទេសមិនតិចនាក់នោះទេ ពិតជាបានស្គាល់ជាក់ជាមិនខាន គឺតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះម្នាក់ អ៊ូ ប៊ុនណ្ណារ៉ាត់ ដែលហៅថា នាយក្រឹម ហើយក៏ជាដៃគូដ៏ស៏ក្តសមបំផុតជាមួយ នាយកុយ ផងដែរនោះ ព្រោះរល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង ២ ម្តងណា តែងតែធ្វើឲ្យទស្សនិកជនទូទៅមិនអាចទប់សំណើចបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ បច្ចុប្បន្ននេះ នាយក្រឹម និង អ្នកនាង ស្រីលាភ កំពុងសាងក្តីសុខ និង មានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ដោយអ្នកទាំងពីរមានចំណងដៃកូនភ្លោះស្រី ដ៏គួរឲ្យស្រលាញ់ លីណា និង លីសា តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ គេបានឃើញលោក អ៊ូ ប៉ុណ្ណារ៉ាត ហៅ នាយក្រឹម បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយកូនភ្លោះស្រីទាំងពីររបស់ខ្លួន ព្រមទាំងភ្ជាប់ពាក្យយ៉ាងខ្លីបែបនេះថា៖ “អ្វីគ្រប់យ៉ាងដើម្បីកូន! អ្វីគ្រប់យ៉ាងដើម្បីចៅ! អរគុណ សន្តិភាព”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពនេះភ្លាម ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ នាយ ក្រឹម ជាច្រើនបានបង្ហាញអារម្មណ៍ថា៖ “ជូនពរលោកពូសុខភាពល្អ, គេថាស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង តើពិតឬទេប្អូនប្រុស?, So cute, មើលគេធ្វើមុខ គួរឲ្យស្រឡាញ់ដល់ហើយ អូនលីណា និងលីសា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ នៃក្រុមគ្រួសារ តារាកំប្លែងដ៏ល្បីនេះទំាងអស់គ្នា ៖

Related posts

Leave a Comment