ត្រឡប់មកផ្ទះវិញមិនទាន់បានប៉ុន្មានផង ស្រាប់តែលោក ជ័យ សុវ៉ាត រៀបចំបង្វិចលាម្តាយទៅបំពេញតួនាទីកងទ័ពអាវសម្តងទៀត….(មានវីដេអូ)

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាកន្លះឆ្នាំមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានទម្លាក់ក្បាលមៃក្រូហ្វូនចុះ ងាកមកតុបតែងខ្លួនក្នុងសម្លៀកបំពាក់ជាគ្រូពេទ្យជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការស្ញើចសរសើរពីការលះបង់ និង ទឹកចិត្តដ៏ធំធេងរបស់លោកយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងប្រុសម្ចាស់បទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់» ខាងលើនេះ បានសម្រាកត្រឡប់មកជួបជុំក្រុមគ្រួសារវិញមិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ជ័យ សុវ៉ាត បានរៀបចំខោអាវយួរវ៉ាលិលចាកចេញពីផ្ទះជាថ្មីម្តងទៀង ដើម្បីចូលទៅបំពេញតួនាទីជាគ្រូពេទ្យក្នុងសមរភូមិកូវីដ-១៩ បន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូលាអ្នកម្តាយ និង បងប្អូនរបស់លោក ជ័យ សុវ៉ាត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករំភើបចិត្តអួលដើមកយ៉ាងខ្លាំង ព្រោះតែលោកស៊ូលះបង់ភាពរីករាយលើឆាកតន្ត្រី ស៊ូលះបង់ការជួបជុំក្រុមគ្រួសារដើម្បីប្រទេសជាតិ ។ លើសពីនោះ វិលចូលសមរភូមិកូវីដ-១៩ ជាថ្មីម្តងនេះ លោក ជ័យ សុវ៉ាត បានប្តេជ្ញាចិត្តក្នុងនាមជាកងទ័ពអាវសម្នាក់ថា គឺលោកមិនរួញរាដាច់ខាត ដើម្បីប្រទេសឆាប់វិលមករកការសប្បាយ និង មិនមានភាពភ័យខ្លាចវិញ ដោយសារមេរោគចង្រៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា ការវិលត្រឡប់ទៅគ្រងឈុតកងទ័ពអាវសលើកនេះ លោក ជ័យ សុវ៉ាត បានទៅមើលថែ និង ព្យាបាលអ្នកជំងឺនៅឯ មណ្ឌលព្យាបាលទួលពង្រ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment