ធ្លាប់ដឹងថាមានតែកូនស្រីម្នាក់ ស្រាប់តែស្ងាត់ៗ លោក យ៉ែម សំអូន បើកបង្ហាញយុវជនម្នាក់ ហើយថែមទាំង ហៅកូនៗពេញមាត់

ជាការពិតណាស់ មហាជនជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងរៀមច្បងលោក យ៉ែម សំអូន ប្រាកដជាធ្លាប់បានដឹងមកហើយពីជីវិតអាពាហ៍ពិពាហ៍របស់លោក និង អតីតភរិយាអ្នកនាង​ យ៉ាន លីនដា ដោយមុននឹងលែងលះ តារាប្រុសស្រី ២ រូបនេះ បានទទួលបានចំណងស្នេហ៍កូនស្រីមួយរូប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រោយលែងលះដាច់ស្រេចហើយនោះ កូនស្រីជាតំណក់ឈាមបង្កើតរបស់លោក យ៉ែម សំអូន ក៏ត្រូវបានទៅរស់នៅឯសហរដ្ឋអាមរិកក្នុងការមើលថែពីអ្នកនាង យ៉ាន លីនដា ជាម្តាយ ហើយលោកកន្លងមកក៏ធ្លាប់បានទៅលេងកូនស្រីនៅឯទីនោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក យ៉ែម សំអូន បានបង្ហោះរូបភាពទិញផ្ទះថ្មីមួយកន្លែងនៅឯខេត្តកំពត ដោយបានថតជាមួយនឹងយុវជនមួយរូប ហើយលោកបានហៅយុវជនរូបនោះថាកូនពេញៗមាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក យ៉ែម សំអូន បានរៀបរាប់ថា «ជូនមេតូច មកមើលផ្ទះគេ វ័យកាន់តែចាស់រៀបចំដំណើរជីវិតទៅហើយ សម្រាប់កូន និង សម្រាប់ខ្លួនឯងពេលចាស់ ។​ ស្រឡាញ់ទឹកដី ខេត្តកំពត» ។ សារដ៏ខ្លីនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះចម្ងល់ថា កាលពីនៅរួមរស់នឹងអតីតភរិយា លោកមានកូនស្រីតែម្នាក់ប៉ុណ្ណោះ តើកូនប្រុសនេះ ជាកូនរបស់លោកនឹងនារីរូបណា ឬ ក៏ជាកូនចឹញ្ចឹម របស់លោក ។ យ៉ាងណា យុវជនសង្ហារូបនោះ គឺមានមុខមាត់ស្រដៀងនឹងលោក យ៉ែម សំអូន ខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នាជាមួយចម្ងល់នោះ មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនទៀត ក៏បានចាប់អារម្មណ៍ពីភាពស៊ីវីល័យរបស់លោក យ៉ែម​ សំអូន ផងដែរ ដែលលោកបានចំណាយប្រាក់ជាច្រើនទៅទិញផ្ទះបែបលម្ហែ នៅឯទឹកដីខេត្តកំពតនោះ ៕ ប្រភព៖ popular

Related posts

Leave a Comment