ថ្ងៃខួបកំណើតកូនប្រុសបណ្តូលចិត្ត ទូច ស្រីល័ក្ខ បានត្រឹមតែធ្វើរឿងនេះ មើលទៅសាមញ្ញណាស់ តែមើលទឹកមុខម្នាក់ៗរីករាយគ្រប់ៗគ្នា ព្រមទាំងពោលពាក្យបែបនេះថា…

ជាការពិតណាស់ ខណៈបច្ចុប្បន្នម្នាក់ៗហាក់កំពុងមិនសូវជាបានដើរកម្សាន្ត ឬ ជួបជុំគ្នាអ្វីឡើយ គឺនៅសំងំនៅផ្ទះរៀងៗខ្លួន ដើម្បីសុវត្ថិភាពចៀសវាងការឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានោះរាល់មង្គលការ កម្មវិធី ក៏កំពុងមានបងប្អូនណាហ៊ានរៀបចំជាអធិកអធមដូចគ្នា ព្រោះដើម្បីចូលរួមទប់ស្កាត់ និង កាត់ផ្តាច់ការជួបជុំគ្នាច្រើនបង្កឲ្យមានការឆ្លង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ងាកទៅមើលតារាចម្រៀងស្រី ទូច ស្រីល័ក្ខ ឯណោះវិញស្របពេលប្រទេសជាតិកំពុងតែប្រឈមបញ្ហាជំងឺកូវីដ១៩ នាងក៏បានគោរពតាមវិធានការរដ្ឋាភិបាល ដោយក្នុងថ្ងៃខួបកំណើតកូនប្រុសបណ្តូលចិត្តនាឆ្នាំនេះ នាងបានត្រឹមតែរៀបចំតូចតាម បងប្អូនបួនទៅប្រាំនាក់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរប្រាប់យ៉ាងខ្លីបែបនេះថា៖ “ឆ្នាំនេះម៉ាក់បានធ្វេីខួបកូនបានតែប៉ុណ្ណឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីមើលទៅហាក់ជាសោះកក្រោះបន្តិចមែន តែគ្រួសារតារាស្រីរូបនេះ ហាក់មានក្ដីសុខជាមួយកូនប្រុសបណ្ដូលចិត្តខ្លួនណាស់ ។ ទន្ទឹមនឹងនោះ ក៏មានមហាជនអ្នកគាំទ្រជាច្រើនបានសរសេរសារជូនពរទៅកាន់កូនប្រុសសំណព្វចិត្តនាងយ៉ាងច្រើនផងដែរ ។ កម្មវិធីនេះ ដ្បិតមិនអ៊ូអរដូចរាល់ឆ្នាំ តែភាពរីករាយ និង កាតយកចិត្តទុកដាក់ចំពោះគ្រួសារ ទូច ស្រីល័ក្ខ ពិតគួរឱ្យសរសើរណាស់ ។ យ៉ាងណាមិញ បើងាកទៅមើលកូនប្រុសតារាស្រីរូបនេះវិញ វ័យទើបតែ ៧ ឆ្នាំទេ តែក៏មិនធម្មតាដែរ កាន់តែធំកាន់តែសង្ហា ពិតកាត់មិនខុសទៅរកម្ដាយស្អាតដូចគ្នា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment